ចាបកន្លង់ជាបក្សីល្អិតតូច តែមានសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញ

ភ្នំពេញ៖ ចាបកន្លង់ Olive-backed Sunbird ជាសត្វស្លាបមានមាឌល្អិត និងចំពុះកោង ដោយក្នុងនេះចាបឈ្មោលមាន សម្បុរស្រស់ស្អាតមើលទៅគួរជាទីទាក់ទាញអ្នកផងទាំងពួង។

បើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៣ថាសត្វចាបកន្លង់ វាច្រើនរស់នៅតាមសួនច្បារក្នុងភូមិស្រុក ព្រៃក្បោះ ព្រៃកោងកាង និងតំបន់ឆ្នេរជាដើម។

បើយោងតាមសៀវភៅសត្វស្លាបនៃប្រទេសកម្ពុជា និងក៏ដូចជាឯកសារស្រាវជ្រាវមួយចំនួនបានបង្ហាញថាសត្វចាបកន្លង់មានទំហំដងខ្លួន ១១.៥សង់ទីម៉ែត្រ ហើយវាចូលចិត្តស៊ីលំអងផ្កាជាចំណីអាហារ ។

សត្វប្រភេទនេះគឺគេអាចសម្គាល់សត្វឈ្មោល មានខ្នងពណ៌បៃតងខ្ចីរលោង ថ្ងាស បំពង់ក និងដើមទ្រូងមានពណ៌ខៀវចាស់ពោះ និង ចំណែកគូថពណ៌លឿង និងកន្ទុយពណ៌ស ។ បក្សីឈ្មោលក្រោយបន្តពូជមានបំពង់កពណ៌ខៀវចាស់ ។

ចាបកន្លង់ញីវិញ ផ្នែកពោះមានពណ៌លឿង ខាងក្រោមកន្ទុយពណ៌ស ។សម្រាប់រដូវការបន្តពូជរបស់ចាបកន្លង់ គឺចាប់ពីខែធ្នូ រហូត ដល់ខែកញ្ញា ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner