ទឹកជំនន់ និងបាក់ដីនៅតំបន់កណ្តាលប្រទេសវៀតណាម បណ្តាលឲ្យស្លាប់ មនុស្ស១០នាក់

បើតាមគណៈកម្មាធិការជាតិទទួលបន្ទុកគ្រោះមហន្តរាយធម្មជាតិវៀណាម បានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ភ្លៀងខ្លាំងៗ បង្កជាទឹកជំនន់ និងបំណាក់ដី តាំងពីថ្ងៃពុធសប្តាហ៍មុនមក បានសម្លាប់មនុស្ស១០នាក់ហើយ នៅតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម។

ប្រភពថា ខេត្ត Dak Nong មានមនុស្សស្លាប់យ៉ាងតិច៥នាក់ ខណៈដែលខេត្តចំនួនបីទៀត មានដូចជា Gia Lai, Dak Lak និង Lam Dong សុទ្ធតែមានមនុស្សស្លាប់ម្នាក់ៗ ស្របពេលដែលខេត្ត Kon Tum មានស្លាប់២នាក់។ តំបន់នេះទទួលរងការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងនោះ នៅចន្លោះពីថ្ងៃទី៦ ដល់៩ សីហា ការធ្លាក់ភ្លៀងកើនឡើងលើសពី៣ទៅ៥ដង បើធៀបនឹងពេលដូចគ្នា កាលពីខែសីហា ឆ្នាំ២០១៨៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner