ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បើកបង្ហាញស្រាបៀរអង្គររូបរាងថ្មីជាផ្លូវការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំជាងគេនៅក្នុងប្រទេស បានរៀបចំកម្មវិធីបើកបង្ហាញផលិតផលស្រាបៀរអង្គររូបរាងថ្មី សម្រាប់អតិថិជននាសម័យកាលថ្មីនេះ ដែលនិយមចូលចិត្តពិសាស្រាបៀរ កាលពីចុងសប្តាហ៍កន្លងទៅនេះ នាអគារនៃមជ្ឈមណ្ឌល ព្រីមៀម សែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោក Michael Norgaard Jensen នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ បានមានប្រសាសន៍ថា ស្រាបៀរអង្គរ ត្រូវបានផលិតឡើងជាលើកដំបូងនាឆ្នាំ១៩៩២ ចាប់តាំងពីពេលនោះ ស្រាបៀរអង្គរទទួលបានពានរង្វាន់ជាច្រើនក្នុងការប្រកួតលំដាប់អន្តរជាតិ រួមទាំងការទទួលបានមេដាយមាសបន្ថែមទៀតនាពេលថ្មីៗនេះ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាពស្រាបៀរលំដាប់អន្តរជាតិ (ម៉ុងដ៍សេឡិកសិន)។

លោកបន្តថា ការបង្ហាញនូវរូបរាងថ្មី និងជាមួយអារម្មណ៍ថ្មី តាមរយៈការធ្វើការកែលម្អជាបន្តបន្ទាប់លើការវេចខ្ចប់ផលិតផល ក៏ដូចជាកាបន្ថែមនូវគុណភាពនៃវត្ថុធាតុដើមដ៏ល្អ ហើយរក្សានូវរសជាតិដើមបែបខ្មែរកាន់តែឈ្ងុយឆ្ងាញ់ ស្របទៅតាមតម្រូវការរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ន។
ទន្ទឹមគ្នានេះ លោកនាយកគ្រប់គ្រងទូទៅបានសាទរចំពោះផលិតផលស្រាបៀរអង្គររូបរាងថ្មីនេះ ហើយថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ក្នុងការពង្រឹងនូវកេរ្តិ៍ឈ្មោះម៉ាកសញ្ញាផលិតផលពោរពេញទៅដោយភាពច្នៃប្រឌិត និងរស់រវើក តាមរយៈនូវការប្រើប្រាស់ម៉ាកយីហោនៃផលិតផលស្រាបៀរអង្គរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោក Michael Norgaard Jensen បន្ថែមថា នៅរយៈពេលប្រមាណសប្តាហ៍ និងប្រមាណខែខាងមុខទៀតនេះ ម៉ាកសញ្ញាផលិតផលថ្មីនេះ នឹងចាប់ផ្តើមមានដំណើរការកាន់តែប្រសើរឡើង ដោយការផ្តល់ជូនអតិថិជននូវបទពិសោធន៏ល្អប្រសើរ ជាមួយនឹងស្រាបៀរដែលមានគុណភាពល្អ។ ស្រាបៀរអង្គរូបរាងថ្មី ជាប្រភេទដប មានចំណុះ៣០០មីលីលីត និង៦៤០មីលីលីត និងជាប្រភេទកំប៉ុងមានចំណុះ៣៣០មីលីលីត អាចរកទិញបាននៅគ្រប់តូបអ្នកលក់ដុំ និងរាយ និងនៅហាង/ភោជនីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជានាបំណាច់ឆ្នាំនេះ។

ឆ្លៀតក្នុងពិធីនេះដែរ លោកបានជំរុញថា អតិថិជនទាំងអស់មានឱកាសអាចចូលរួមសាកល្បងម៉ាកផលិតផលដែលខ្លួនចូលចិត្តនៅតាមហាងមួយចំនួន និងតាមរយៈកម្មវិធីអនឡាន ហើយជាមួយគ្នានេះផងដែរ អតិថិជនទាំងអស់ នឹងអាចឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធពីកម្មវិធីនេះ ដើម្បីបង្កើនភាពរីករាយរបស់ខ្លួនទ្វេដង៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner