លោក ហ៊ុន ម៉ាណែត៖ “សូមកោតសរសើរ និងអំណរគុណជូនចំពោះសមាជិកគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩
អត្ថបទដោយ៖
AMS OneMinute
ដែលបានបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងប្រកបដោយពលិកម្មដើម្បីសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ១៩។
បេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្ត្រ និងជាមោទកភាពដ៏ធំធេងរបស់បងប្អូន ហើយត្រូវបានទទួលស្គាល់ដោយមជ្ឈដ្ឋានអន្តរជាតិផងដែរ។ លទ្ធផលនេះ កើតឡើងដោយសារមានយន្តការសំខាន់ចំនួន ៣គឺ៖
១. យន្តការថ្នាក់ជាតិ ពិសេស សម្តេចតេជោ ដែលដឹកនាំដោយផ្ទាល់ក្នុងការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងបង្កើតភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការស្រោចវ៉ាក់សាំង។
២. យន្តការសម្របសម្រួលកម្រិតគណៈកម្មការអន្តរក្រសួង និងរាជធានី-ខេត្ត ដែលផ្តល់ការគាំទ្រផ្នែកសម្ភារៈ បច្ចេកទេស និងថវិកា
៣. ប្រតិបត្តិករផ្ទាល់ ដែលបានបំពេញការងារយ៉ាងសកម្ម និងប្រកបដោយការលះបង់ខ្ពស់បំផុត ជាពិសេសក្រុមគ្រូពេទ្យដែលត្រូវបានមហាជនប្រសិទ្ធនាមថាជា “កងទ័ពអាវស”។
#ams1minute