កងទ័ពជើងទឹកនីហ្សេរីយ៉ាធ្វើព្យុហយាត្រាចុងក្រោយ សម្រាប់ប្រធានាធិបតី ចេញពីតំណែង

អាប៊ូចា៖ កងទ័ពជើងទឹកនីហ្សេរីយ៉ាបានធ្វើព្យុហយាត្រាចុងក្រោយ សម្រាប់ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក មូហាមម៉ាឌូ ប៊ូហារី (Muhammadu Buhari) ដែលផុតអាណត្តិ។

ប្រធានាធិបតីនីហ្សេរីយ៉ាដែលចាកចេញពីតំណែង លោក មូហាមម៉ាឌូ ប៊ូហារី (Muhammadu Buhari) បានចូលរួមការត្រួតពិនិត្យកងនាវាប្រធានាធិបតីដែលធ្វើឡើងនៅឯកំពង់ផែកងទ័ពជើងទឹក ណាវាល់ ដកយ៉ាត (Naval Dockyard) ស្ថិតក្នុងទីក្រុង ឡាហ្គូស (Lagos) កាលពីថ្ងៃទី២២ ខែឧសភា។

នេះជាក្បួនដង្ហែចុងក្រោយរបស់កងទ័ពជើងទឹករបស់ប្រទេសសម្រាប់ប្រធានាធិបតីផុតអាណត្តិដែលនឹងចុះចេញពីតំណែង នៅថ្ងៃទី ២៩ ខែឧសភា ខាងមុខនេះ បន្ទាប់ពីលោកបានកាន់តំណែងមួយនេះ អស់រយៈពេលប្រាំបីឆ្នាំ។

ជាការកត់សម្គាល់ ប្រធានាធិបតីនីហ្សេរីយ៉ា លោក លោក មូហាមម៉ាឌូ ប៊ូហារី (Muhammadu Buhari) ថ្មីៗនេះ មុនពេលចុះចេញ បានប្រកាសស្ថាបនារោងចក្រប្រេងមួយដែលត្រូវបានចាត់ទុកថា ជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក បន្ទាប់ពីមានការពន្យារពេលជាច្រើនឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner