សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ មិថុនា ២០២៣
១. រដ្ឋាភិបាលសម្រេចលើកលែងពន្ធរហូតដល់ដាច់ឆ្នាំ២០២៣ ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្គម៉ែជ័យនៃខេត្ដកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៃខេត្ដកណ្ដាល និងក្រុងបូកគោនៃខេត្ដកំពត – AMS Central
២. ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣ – កម្ពុជាថ្មី
៣. កម្ពុជា-ថៃ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែន តាមរយៈ QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យពលរដ្ឋថៃ ងាយស្រួលធ្វើការទូទាត់នៅកម្ពុជា – FN
៤. ឥណ្ឌូណេស៊ី ចាប់ផ្តើមធ្វើសមយុទ្ធយោធាជើងទឹកពហុភាគី ចំពេលភាពតានតឹងនៅអាស៊ីប៉ាស៊ីហ្វិកកំពុងបន្តអូសបន្លាយ – Reuters
៥. រុស្ស៊ីមិនរំពឹងថានឹងមានការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅជាមួយអ៊ុយក្រែន ដែលនឹងផុតកំណត់នៅពាក់កណ្តាលខែកក្កដាទៀតនោះទេ – CNA
#ams1minute