ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ នាំយកសម្ភារ និងថវិកាមួយចំនួន ផ្ដល់ជូនជនរងគ្រោះ ជួបគ្រោះថ្នាក់ចរាចរណ៍
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ បានចាត់តំណាង លោក សាន សុខសីហា ដើម្បីនាំយកសម្ភារ និង ថវិកាចំនួន ២លានរៀល ផ្តល់ជូនដល់លោកស្រី ម៉ក់ សុគន្ធ អាយុ ៤៣ឆ្នាំ រស់នៅភូមិសន្សំកុសល១ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី សម្រាប់ដោះស្រាយចំណាយលើការសម្រាកព្យាបាល ។
សូមបញ្ជាក់ថា ជនរងគ្រោះបានទទួលគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់បែកលលាក្បាល កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ ។
ក្រុមគ្រួសារជនរងគ្រោះ បានគោរពថ្លែងអំណរគុណដល់ទឹកចិត្តរបស់ ឯកឧត្តម ស ថេត ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចាត់ក្រុមការងារមកជួយស្របពេលដែលគាត់កំពុងជួបបញ្ហា និងមានការខ្វះខាតផ្នែកជីវភាព ៕ ដោយ ៖ ភារ៉ា និងប៊ុនធី



ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕