សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មិថុនា ២០២៣
១. ៥ខែ ឆ្នាំ២០២៣ សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង ដែលស្ថិតនៅភាគនីរតីនៃតំបន់ជួរភ្នំក្រវ៉ាញកម្ពុជា ទាក់ទាញទេសចរបានជាង ៤ពាន់នាក់ – AMS Central
២. រដ្ឋបាលខេត្តព្រះសីហនុកំពុងសាងសង់ផ្លូវបេតុងចំនួន៥១ខ្សែនៅក្នុងស្រុកក្រុងចំនួនបួន រួមមាននៅស្រុកស្ទឹងហាវចំនួន៣ខ្សែ ស្រុកកំពង់សីលាចំនួន៦ខ្សែ ស្រុកព្រៃនប់ចំនួន២៩ខ្សែ និងក្រុងព្រះសីហនុចំនួន១៣ខ្សែ- រស្មីកម្ពុជា
៣. អគារមន្ទីរពេទ្យជាតិតេជោសន្ដិភាព នឹងបញ្ចប់ការសាងសង់ក្នុងខែមិថុនានេះ – កម្ពុជាថ្មី
៤. ទីក្រុងញូវយ៉ក កំពុងប្រឈមការបំពុលបរិយាកាសអាក្រក់បំផុតក្នុងពិភពលោក ដែលបង្កមកពីភ្លើងឆេះព្រៃនៅកាណាដា – The Straits Times
៥. អាល្លឺម៉ង់ត្រៀមធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធផ្លូវអាកាសដ៏ធំបំផុត មិនធ្លាប់មានរបស់អង្គការណាតូ – Euronews
#ams1minute