លោក ថេង សុថុល ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខណ្ឌចំការមន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ថេង សុថុល អភិបាលខណ្ឌចំការមន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងកោតសរសើរលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន មិនដាច់ពីមាត់ដោយលោកថេង សុថុល បានខិតខំបំពេញការងារដោយមិនគិតពីការនឿយហត់ក្នុងការបម្រើជូនប្រជាជន និងការងារបក្ស។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកជូនសមាជិកសមាជិកាគណបក្សជាច្រើនរូបដែលបានចូលរួមក្នុងពិធីប្រកាសតែងតាំងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមនអំពីមេរៀនជ័យជម្នះ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានបន្តបន្ទាប់កន្លងមក គឺផ្អែកលើលក្ខណៈសម្បត្តិ៤យ៉ាង ៖
១-គណបក្សបានដាក់ចេញគោលនយោបាយ ត្រឹមត្រូវសមស្របនឹងស្ថានភាពជាក់ស្ដែង
នៃដំណាក់កាលនីមួយៗ និងស្របតាមបំណងប្រាថ្នារបស់ប្រជាជន។
២-គណបក្សមានធនធានមនុស្ស ដែលមានសមត្ថភាព គុណភាព នឹងហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
៣-គណបក្ស មានការគាំទ្រពីប្រជាជនមហាជនជានិច្ចកាល។
៤-គណបក្សបានថែរក្សា និងពង្រឹងជាប់ជាប្រចាំ នូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងទូលំទូលាយនៃប្រជាជាតិទាំងមូល។

នាឱកាសនោះ លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន ក៏បានធ្វើការប្តេជ្ញាចិត្តពង្រឹងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យរបស់គណបក្សខណ្ឌ ហើយគណបក្សខណ្ឌកន្លងមក ទទួលបានជោគជ័យ នាពេលបោះឆ្នោតកន្លងមក គឺដោយសារតែកក្តា៤យ៉ាងសំខាន់ដូចជាមានការគោរពវិន័យបានល្អ មានសាមគ្គីរឹងមាំជាធ្លុងមួយ អំពើល្អរបស់មន្ត្រីបក្ស ក៏ដូចជាមន្ត្រីរបស់រាជរដ្ឋាភិបាលជាមួយនឹងប្រជាជន ដូច្នេះកត្តាទាំងអស់នេះ ដែលធ្វើឲ្យគណបក្សខណ្ឌទទួលបានជោគជ័យរហូតនោះ ធ្វើឲ្យថ្នាក់លើមានទំនុកចិត្ត បន្ថែមទៀតលើថ្នាក់ក្រោម។
ផ្ដើមចេញពីមេរៀនពិសោធន៍ខាងលើនេះ គណបក្សគ្រប់ថ្នាក់ ត្រូវតែពង្រឹងរបៀបរបបធ្វើការងារ គោរពលក្ខន្តិកៈបក្សឲ្យបានត្រឹមត្រូវ ប្រជុំជីវភាពបានទៀងទាត់ ដើម្បីធានាភាពរឹងមាំរបស់គណបក្សទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner