ឆៃថាវ ជាបន្លែអាចកែច្នៃធ្វើមុខម្ហូបច្រើនយ៉ាង និងផ្តល់វិតាមីន ,សារជាតិច្រើនមុខ

ភ្នំពេញ៖ ឆៃថាវ-Turnip ឬ ដែល មានឈ្មោះតាមវិទ្យាសាស្ត្រថា Brassica rapa L ជារុក្ខជាតិ ដែលត្រូវបានគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ។

វាមានប្រភពដើម មកពីអឺរ៉ុប អារ៉ាប៊ី និងអាហ្វ្រិកខាងជើង ពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២៣បានបង្ហាញពីសារ: សំខាន់ៗនៃឆៃថាវមួយចំនួនដូចជា៖

  • រូបសាស្រ្ត៖ តិណជាតិ (herbaceous) មានកម្ពស់ ០,៥០-១ម។ មើម មានរូបរាងច្រើនយ៉ាង ដូចជារាងស៊ីឡាំង ពងក្រពើ សំប៉ែត គោនិងការកំណត់ (conical) ។ល។ មានពណ៌លឿងស្លេក ស ប្រផេះ ខ្មៅ ផ្កាឈូក មានក្លិនឆួល ជួនកាលផ្អែមតិចៗ។ នៅផ្នែកគល់ដើម ស្លឹកមាន ចម្រៀកច្រើនជាស្និត (pinnatipartite)។ គល់ស្លឹកឱបតួដើម។ កញ្ចុំផ្កាជាចង្កោម នៅចុងមែក។ ផ្កាពណ៌លឿង ពណ៌ស ឬពណ៌ផ្កាឈូក មានត្របកផ្កា៤ ស្រទាប់ផ្កា៤ កេសរឈ្មោល៦ ជា២វង់ ៤វែង ខ្លី២ កេសរញី២ជាប់គ្នា។ ផ្លែជាស៊ីលីគ (silique)។ គ្រាប់មាន១៥ ឬ២៥ រាងមូលសំប៉ែត ពណ៌កាហ្វេ ឬខ្មៅ។
    លក្ខណៈជីវសាស្ត្រ៖ មើមឆៅមានក្លិនឆួល។ ចាប់មានផ្កានៅឆ្នាំទីពីរ។
    លក្ខណៈអេកូឡូស៊ី៖ ដុះនៅក្នុងតំបន់ត្រជាក់បង្គួរ និងក្តៅមធ្យម។

*ការប្រើប្រាស់៖
-ជាបន្លែ៖ មើមស្រស់យកធ្វើជាជ្រក់ ជាបន្លែសម្រាប់សម្លស្ងោរ និងយកធ្វើជាឆៃប៉ូវ ទុកបរិភោគបានយូរថ្ងៃ។
-ជាឱសថ៖ ពិសារមើមធ្វើឱ្យដឹងរសជាតិឡើងវិញ។
រុក្ខជាតិប្រភេទនេះមានវីតាមីន C និង ក្រុមវីតាមីន B។ មើមស្រស់មានកាឡូរីតិច តែសម្បូរជាតិសរសៃ (fiber) ប៉ូតាស្យូម និងសារធាតុផ្សេងទៀត ដែលអាចប្រឆាំងជំងឺមហារីក៕ប្រភព៖ សៀវភៅ មគ្គទេសក៍ស្តីពីបន្លែនៅកម្ពុជា៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner