គ្រាប់បែកដៃច្រើនគ្រាប់ រកឃើញកប់ក្នុងដីខេត្តកំពង់ឆ្នាំង ដែលជាខេត្តទី៩ ប្រកាសអស់គ្រាប់មីន (Video Inside)
គ្រាប់បែកដៃចំនួន៩គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញនៅក្នុងប្រអប់ដែកមួយកប់ក្នុងដីក្រោយផ្ទះរបស់ខ្លួន។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៩ ដែលត្រូវបានប្រកាសជាខេត្តអស់មីន ប៉ុន្តែការរកឃើញកាលពីថ្ងៃទី១២មិថុនានោះ គ្រាប់ផ្ទុះដែលស្ថិតក្នុងដីមិនមែនជាគ្រាប់មីនឡើយ។
សេចក្តីរាយការណ៍ពីអធិការនគបាលស្រុករលាប្អៀរ លោកវរៈសេនីយ៍ឯក ទឹម ចន្ធី បានឲ្យដឹងថា ការរកឃើញនេះបានកើតនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ ខណៈដែលស្ត្រីវ័យ៦០ ឆ្នាំម្នាក់ នៅភូមិត្រោកកើត នៃឃុំស្រែថ្មី បានប្រទះឃើញប្រអប់ដែកកប់ក្នុងដៃគ្រាដែលគាត់កំពុងជីកដីដាំដំណាំ។
កម្ពុជាបានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ពាន់៥៥៤ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនលានគ្រាប់។ កម្ពុជាបានដាក់ទិសដៅបោសសំអាតគ្រាប់មីនឱ្យអស់ក្នុងឆ្នាំ២០២៥។