សកម្មជនគណបក្សភ្លើងទៀនបន្តដើរចេញពីគណបក្ស (Video Inside)

ការដើរចេញរបស់ក្រុមសកម្មជនគណបក្សភ្លើងទៀននៅមុនដំណាក់កាលបោះឆ្នោតសកល បានបន្តធ្វើថែមទៀត ខណៈដែលមេដឹកនាំគណបក្សភ្លើងទៀននោះ ត្រូវគេរាយការណ៍ថាបានធ្វើដំណើរស្ងាត់ៗចាកចេញពីប្រទេស។

មេដឹកនាំគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ត្រូវគេសង្ស័យថាបានឃុបឃិតគ្នាជាមួយទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ក្រោយការរកឃើញភាពមិនប្រក្រតីមួយកើតឡើង ចំពោះស្ត្រីខ្មែរម្នាក់នៅក្នុងប្រទេសបារាំង។

នៅក្នុងប្រទេសនេះវិញ, ភាពមិនទទួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀននេះ បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្របាននាំគ្នាផ្តួលរំលំស្លាកគណបក្ស និងពួកគេបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

សេចក្តីរាយការណ៍នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៣ ពីភូមិរវៀង, ឃុំខ្នុរដំបង, ស្រុកជើងព្រៃ នៃខេត្តកំពង់ចាម បានឱ្យដឹងថាមានសកម្មជន និងអ្នកគាំទ្រ បាននាំគ្នាព្រលំស្លាកគណបក្សភ្លើងទៀន និងបានដោះអាវរូបសញ្ញាបក្សភ្លើងទៀនចោលថែមទៀត។

ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។

ads banner