វៀតណាម៖ គ្រោះរាំងស្ងួតបង្អាក់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់អ្នកស្រុក
ហាណូយ៖ គ្រោះរាំងស្ងួតនៅប្រទេសវៀតណាមបាននិងកំពុងបង្អាក់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
រដូវក្តៅដែលឃើញសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែឧសភា ឆ្នាំ២០២៣ ហើយគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក កំពុងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតានតឹងនៅភាគខាងជើងប្រទេសវៀតណាម ខណៈដែលទន្លេ និងអាងស្តុកទឹកនៅរោងចក្រថាមពលវារីអគ្គិសនីបានស្ងួត។
គ្រោះរាំងស្ងួតក៏បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរបឹងវារីអគ្គិសនីថាក់បា ក្នុងខេត្ត Yen Bai ភាគខាងជើងប្រទេសវៀតណាម។
នៅលើច្រាំង នៃអាងស្តុកទឹក ដែលផ្គត់ផ្គង់ដល់រោងចក្រវារីអគ្គីសនីដ៏ធំបំផុតមួយរបស់វៀតណាម អ្នកស្រី Dang Thi Phuong បានចង្អុលទៅដីប្រេះ ដែលធ្លាប់ទីជាកន្លែងមានត្រី ដែលជួយចិញ្ចឹមជីវិត អ្នកស្រី ជាទូទៅនោះ។
បន្ទាប់ពីរលកកំដៅជាបន្តបន្ទាប់ រួមទាំងកម្រិតខ្ពស់បំផុតក្នុងខែឧសភា និងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក ទន្លេ និងអាងស្តុកទឹកនៅភាគខាងជើងប្រទេសវៀតណាមកំពុងរីងស្ងួត ដែលទាញអ្នកស្រុកដែលរស់រានមានជីវិតពីប្រភពទឹកនេះ ធ្លាក់ចូលទៅក្នុងការលំបាកសេដ្ឋកិច្ចធ្ងន់ធ្ងរ។
អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យអាកាសធាតុអាក្រក់កាន់តែខ្លាំង ហើយវៀតណាមគ្រាន់តែជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើននៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលបានទទួលរងនូវរលកកំដៅដ៏អូសបន្លាយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា នៅរោងចក្រវារីអគ្គិសនីថាក់បា ក្នុងខេត្ត Yen Bai មានចម្ងាយ ១៦០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុងហាណូយ ទឹកនៅក្នុងអាងស្តុកទឹកមានកម្រិតទាបបំផុត ក្នុងរយៈពេល ២០ ឆ្នាំ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



