អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រអះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅថៃ ជាមួយគ្រូ Tottenham Hotspur លទ្ធផលទទួលបានលើសពីបច្ចេកទេសបាល់ទាត់

ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា ២៤រូប បានត្រឡប់មកដល់ កម្ពុជា វិញហើយ បន្ទាប់ពីទទួលបានឱកាសទៅបោះជំរុំហ្វឹកហាត់បាល់ទាត់ជាមួយគ្រូង្វឹកក្លិបបាល់ទាត់ Tottenham Hotspur របស់អង់គ្លេស នៅលើកោះសាមុយ ប្រទេសថៃរយៈពេល ៥ថ្ងៃ ។

ថ្លែងប្រាប់អ្នកព័ត៌មានក្នុងដំណើរមកដល់ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក យិន សាមឌី ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា បានថ្លែងថា ការហ្វឹកហាត់ ជាមួយ គ្រូបង្វឹក Tottenham Hotspur រយៈពេល ៥ថ្ងៃ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ទទួលបានបទពិសោធន៍ច្រើនមែនទែន ប៉ុន្តែអ្វីដែលជាបទពិសោធ៍បទទួលបានន្ថែមពីជំនាញ បាល់ទាត់ ពីគ្រូបង្វឹកក្លិបកម្រិតពិភពលោក គឺ ការយល់ដឹងពីបរិស្ថាន ចំណេះដឹងពីអាហាររូប បត្ថម្ភ និងការលើកទឹកចិត្តដល់ក្មេងៗបាល់ទាត់នារី ធ្វើយ៉ាងមានក្តីសង្ឈឹម និងមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដើម្បីទទួលបានអនាគតល្អ ។

កីឡាការិនី ឈាង ចាន់វត្តី បានបញ្ជាក់ប្រាប់ដែរថា កម្មវិធីបោះជំរុំហ្វឹកហាត់បាល់ទាត់នេះ នាងទទួលបានបច្ចេកទេសនិងបទពិសោធន៍បាល់ទាត់ថ្មីៗនិងប្លែកៗជាច្រើនពីគ្រូបង្វឹកក្លិបTottenham Hotspur ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ ហើយ នាងសង្ឈឹមថា តាមរយៈជំនាញដែលទទួលបានពីកម្មវិធីបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃនេះ នាងនឹងធ្វើការចែករំលែកដល់ក្រុមបាល់ទាត់នារីនៅកម្ពុជា ។

សូមបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា នៅលើកោះសាមុយរយៈពេល ៥ថ្ងៃ ជាមួយគ្រូបង្វឹកក្លិប Tottenham Hotspur មានកីឡាការិនី ២៤រូប គ្រូបង្វឹកអង្គការ ២រូប និងថ្នាក់ដឹកនាំ ២រូបសរុប ២៨រូប ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធនារ៉ាប់រង AIA ៕

អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner