ជនសង្ស័យ ៣៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសងចំនួន ៣៤នាក់ រួមមាន ៖  +ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ +ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ២នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ១០៦២,៤២ក្រាម និង៣កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ០,៦៥ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប
នគរបាល ៖ ៩អង្គភាព៕

ដោយភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner