ជនសង្ស័យ ៣៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី១៩ ខែមិថុនា ម្សិលមិញ

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ច ជំនាញ ធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសងចំនួន ៣៩នាក់ រួមមាន ៖  +ជួញដូរ ៥ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ៨០,៤១ក្រាម។ -កេតាមីន (Ke) = ២០,២២ក្រាម។ -អុិចស្តាសុី (mdma) = ៥,៥៩ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប
នគរបាល ៖ ៩អង្គភាព៕ដោយភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner