បុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាបជាផ្នែកមួយបន្ថែមនូវការផ្សព្វផ្សាយ ពីសក្កានុពលទេសចរណ៍ នៅក្នុងឃុំកំពង់ភ្លុក ទៅកាន់មជ្ឈដ្ឋានខាងក្រៅ

ខេត្តសៀមរាប៖ ពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប គឺជាបុណ្យមួយ ដែលប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងរៀបចំរៀង រាល់មួយឆ្នាំម្តងតៗគ្នាមកតាំងពីយូរណាស់មកហើយ ដើម្បីជាការរំលឹក ដឹងគុណ ចំពោះបឹងទន្លេសាប ដែលបានបង្កើតនូវវ៉ូងមច្ឆាជាតិ ជីវៈចម្រុះនិងធនធានគ្រប់ប្រភេទ បានផ្តល់ ផលប្រយោជន៍ជាច្រើនមកកាន់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឃុំ កំពង់ភ្លុកទាំងមូល។ ដោយសារតែការអភិវឌ្ឍរីកចំរើននៅមូលដ្ឋានប្រជានេសាទជាប់រវល់និងប្រកបរបររៀងៗខ្លួនធ្វើឲ្យពិធីបុណ្យមួយនេះត្រូវបានអាក់ខានរៀបចំអស់រយៈពេល១៥ ចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ។

ការរៀបចំឡើងវិញក្នុងឆ្នាំ២០២៣នេះជាលក្ខណៈទ្រង់ទ្រាយធំជាងការរៀបមុនៗត្រូវបាន លោក សុខ ប្លង់ មេឃុំកំពង់ភ្លុក បានឲ្យដឹងថា ការរៀបចំឡើងវិញនៃពិធីបុណ្យសមុទ្រទឹកសាបកម្ពុជា បឹងទន្លេសាប គឺជាការគាស់កកាយឡើងមកវិញនៅទំនៀមទម្លាប់ដែលអ្នក ឃុំកំពង់ភ្លុក តែងតែរៀបតាំងពីដូនតាមក ហើយអ្វីដែលជាគោលដៅធំៗ ផ្សារភ្ជាប់ជាមួយពិធីបុណ្យនេះ គឺផ្សព្វផ្សាយបញ្ជ្រាបអប់រទៅកាន់ប្រជាពលរដ្ឋអំពីអនាម័យបរិស្ថានព្រោះថា ឃុំ កំពង់ភ្លុក គឺជាឃុំមួយមានសក្កានុពលទេសចរណ៍។

កញ្ញា ពិ សី ប្រជាពលរដ្ឋរស់នៅក្នុងឃុំ កំពង់ភ្លុក ដែលបានចូលរួមក្នុងកម្មវិធីដង្ហែតុក្កា នៃ ពិធីបុណ្យ សមុទ្រទឹកសាប បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឃុំរបស់នាងបានរៀបចំ ពិធីបុណ្យនេះឡើងវិញ ព្រោះពិធីបុណ្យនេះ គឺជាការបង្ហាញពីការដឹងគុណដល់ទន្លេសាប ដែលបានផ្តល់ផលប្រយោជន៍ ជាច្រើន ដល់ប្រជាពលរដ្ឋក្នុងឃុំរបស់នាង ។

ពិសី បានចាត់ទុក ពិធីបុណ្យនេះជាការផ្សព្វផ្សាយមួយជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងឃុំ កំពង់ភ្លុកបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើវិស័យបរិស្ថាន។

ពាក់ព័ន្ធជាមួយការបង្កើតបុណ្យសមុទ្រទឹកសាបឡើងវិញ នៅក្នុងឃុំ កំពង់ភ្លុក ដែលជាឃុំមួយ ពោពេញដោយសក្កានុពលទេសចរណ៍ កញ្ញា ហាន សុខេន មកពីស្រុក ពួក ខេត្តសៀមរាប បានលើកឡើងថា ពិធីបុណ្យនេះ ពិតជាប្លែកនិងមានភាពទាក់ទាញខ្លាំងណាស់ ព្រោះវាបាន រៀបចំ នៅជាប់មាត់ទន្លេ និងមានការដាក់តាំងពិព័រណ៍បង្ហាញអំពី ផលិតផល ដែលផលិតដោយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

កញ្ញា ហាន សុខខេន បានបញ្ជាក់ថា ប្រសិនពិធីបុណ្យមួយនេះមានការរៀបចំជារៀងរាល់ឆ្នាំ នៅទីនេះ ជាផ្នែកមួយបន្ថែមនូវការផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍នៅក្នុង ឃុំកំពង់ភ្លុក ទៅកាន់មជ្ឈដ្ឋានខាងក្រៅ នឹងជួយឲ្យតំបន់សក្កានុពលមួយនេះ ទទួលបានភ្ញៀវ ទេសចរណ៍ មកសំសាន្តកាន់តែច្រើន។

ដោយឡែក កញ្ញា អេ លីន មកពីប្រទេសអេកឡង់ ភ្ញៀវទេសចរណ៍មកកំសាន្ត បានបង្ហាញ អារម្មណ៍ថា នាងពិតជាមានអារម្មណ៍កក់ក្តៅខ្លាំងមែនទែនចំពោះការស្វាគមន៍ រួសរាយរាក់ទាក់ ពីប្រជាពលរដ្ឋ ហើយនាង មានអារម្មណ៍ថា អស្ចារ្យមែនទែន ពេលមកឃើញ នូវពិធីបុណ្យប្រ ពៃណី ទំនៀមទម្លាប់ប្រចាំតំបន់។

ឃុំកំពង់ភ្លុក ស្ថិតនៅក្នុងស្រុក ប្រាសាទបាគង មានចម្ងាយ១៦គីឡូម៉ែត្រ ពីក្រុង សៀមរាប ខេត្ត សៀមរាប ប្រជាពលរដ្ឋប្រកបរបរនេសាទ៦៥% ប្រកបរបរទេសចរណ៍ ៤០% និង ៥% ជាជាងឈើ និងលក់ដូ ៕

បទយកការណ៍ រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner