អឺរ៉ុបផ្ទេរប្រាក់ចំនួន ១.៥ ពាន់លានអឺរ៉ូបន្ថែម ទៅអ៊ុយក្រែន

ព្រុចសែល៖ សហភាពអឺរ៉ុបផ្ទេរប្រាក់ចំនួន ១.៥ ពាន់លានអឺរ៉ូបន្ថែមទៀត ទៅឲ្យអ៊ុយក្រែន នេះបើតាមប្រធានគណៈកម្មការអឺរ៉ុប។

បរិមាណសរុបនៃកម្មវិធីជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់ឆ្នាំ ២០២៣ គឺ ១៨ ពាន់លានអឺរ៉ូ ឬ ១.៥ ពាន់លានអឺរ៉ុប ក្នុងមួយខែ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅលើ Twitter ថា គណៈកម្មការអឺរ៉ុប (EC) បានផ្ទេរប្រាក់ប្រចាំខែមួយផ្សេងទៀត ចំនួន១.៥ពាន់លានអឺរ៉ូ ទៅឱ្យអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដែលជាផ្នែកមួយនៃកម្មវិធីដែលរៀបចំឡើង សម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងបរិមាណសរុប ចំនួន ១៨ពាន់លានអឺរ៉ូ។

លោកស្រីបានសរសេរថា “ថ្ងៃនេះយើងផ្តល់ប្រាក់ចំនួន ១.៥ ពាន់លានអឺរ៉ូទៀតសម្រាប់អ៊ុយក្រែនក្នុងជំនួយផ្នែកម៉ាក្រូហិរញ្ញវត្ថុ។ យើងជួយរក្សាសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឱ្យនៅស្ថិតស្ថេរក្នុងការប្រយុទ្ធយ៉ាងក្លាហានដើម្បីសេរីភាព” ។

លោកស្រីបានបន្ថែមទៀតថា ថវិកាទាំងនេះត្រូវបានប្រើសម្រាប់ចំណាយថវិកាបច្ចុប្បន្ន នៃរដ្ឋាភិបាលទីក្រុងគៀវ។

ប្រធានគណៈកម្មាការអឺរ៉ុបរូបនេះក៏បានសន្យាជាមួយអ៊ុយក្រែនថា “នឹងមានច្រើនទៀត” ដោយរំលឹកថា កាលពីថ្ងៃអង្គារ គណៈកម្មការអឺរ៉ុបបានស្នើកម្មវិធីជំនួយថ្មីដល់ទីក្រុងគៀវ រហូតដល់ឆ្នាំ ២០២៧៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner