ប្រតិបត្តិការរុករកត្រូវបញ្ចប់ ក្រោយការរកឃើញបំណែកនាវាមុជទឹក Titan ក្បែរខ្មោចកប៉ាល់ Titanic ខណៈមនុស្ស ៥នាក់បាត់បង់ជីវិត
អត្ថបទដោយ៖
AMS OneMinute
នេះបើតាមកងកម្លាំងឆ្មាំសមុទ្រសហរដ្ឋអាមេរិកថ្លែងនាថ្ងៃទី២៣ មិថុនានេះ។
អ្នកទាំង ៥ រួមមានលោក Stockton Rush ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions, លោក Hamish Harding ជាមហាសេដ្ឋីអង់គ្លេស, មហាសេដ្ឋីប៉ាគីស្ថានលោក Shahzada Dawood និងកូនប្រុសរបស់លោកឈ្មោះ Sulaiman Dawood ដែលមានអាយុ ១៩ឆ្នាំ ព្រមទាំងលោក Paul-Henri Nargeolet ជាអ្នកជំនាញមុជទឹកជនជាតិបារាំង។
នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានចេញដំណើរថ្ងៃទី១៦ មិថុនា ២០២៣ ពីតំបន់ St. John’s, Newfoundland ប្រទេសកាណាដា ទៅទស្សនាខ្មោចកប៉ាល់ Titanic ដែលលិចក្នុងជម្រៅទឹក ៣ ៨០០ម៉ែត្រក្នុងមហាសមុទ្រអាត្លង់ទិកកាលពីឆ្នាំ១៩១២ – Reuters



#ams1minute