ស្លាប់មនុស្សបីនាក់ អំឡុងការវាយប្រហារ Drone របស់អ៊ីស្រាអែលនៅវ៉េសបេង
វ៉េសបេង៖ មនុស្សបីនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល នៅតំបន់ West Bank ខណៈដែលអំពើហិង្សាកាន់តែកើនឡើង។ ប៉ាឡេស្ទីនពិនិត្យស្ថានភាព ក្រោយការវាយប្រហារដោយយន្តហោះដ្រូនដ៏កម្រ របស់អ៊ីស្រាអែល នៅតំបន់ West Bank។
អាជ្ញាធរប៉ាឡេស្ទីនពិនិត្យមើលទីតាំងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅជិតតំបន់ Jenin ដែលបានសម្លាប់សមាជិកបីនាក់ នៃ “កោសិកាភេរវករ” នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅភាគខាងលិច ដ៏កម្រមួយ នេះជាអ្វីដែលកងទ័ពអ៊ីស្រាអែលបាននិយាយ។
ប្រភពក៏បានបន្ថែមថា អំពើហិង្សានៅទីនោះកាន់តែកើនឡើង ជាមួយប៉ាឡេស្ទីន ដោយគេដឹងថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៣នាក់ និងជនជាតិអ៊ីស្រាអែល៤ នាក់បានស្លាប់នៅក្នុងសប្តាហ៍នេះ។
កងទ័ពបានប្រកាសពីការវាយប្រហារនេះ បន្ទាប់ពីបុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងភូមិដែលកាន់កាប់នៅ West Bank ដែលត្រូវបានវាយប្រហារដោយជនជាតិអ៊ីស្រាអែលរាប់រយនាក់។
សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយថា ក្រុមស៊ើបការណ៍បានដឹកនាំកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដើម្បីកំណត់អត្តសញ្ញាណកោសិកា “នៅខាងក្នុងរថយន្តគួរឱ្យសង្ស័យមួយ បន្ទាប់ពីកោសិកាបានធ្វើការបាញ់ប្រហារនៅជិតទីក្រុង Jalamah” នៅជិត Jenin ភាគខាងជើង West Bank ។
ប្រភពបានបន្ថែមថា បន្ទាប់ពីការកំណត់អត្តសញ្ញាណកោសិកាភេរវករ យន្តហោះគ្មានមនុស្សបើក ប្រភេទ IDF UAV បានបាញ់ឆ្ពោះទៅកាន់ក្រុមកោសិកា ហើយរារាំងពួកគេ” ។
ប្រភពស៊ើបការណ៍ប៉ាឡេស្ទីនប្រាប់ AFP ថា ការវាយប្រហារនេះជាលើកដំបូងនៅតំបន់ West Bank ដោយក្រុមអ៊ីស្រាអែល ចាប់តាំងពីខែសីហា ឆ្នាំ ២០០៦៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត