ជនសង្ស័យ ៣១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី២២ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៣១នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៣១នាក់ រួមមាន ៖ +ជួញដូរ ១០ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់)។ +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។ +ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែមិថុនា រួមមាន ៖  -មេតំហ្វេតាមីន (Ice) = ១៨១,៧០ក្រាម និង១កញ្ចប់តូច។ -កូកាអុីន (Cocaine) = ១៥៩៤,៣៨ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៨អង្គភាព  ៕
ដោយ ៖ ភារ៉ា និងប៊ុន

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner