ជនសង្ស័យ ៥៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ២៦ករណី ថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន៥៩នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៥៩នាក់ រួមមាន ៖ +ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ +ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៣នាក់ (ស្រី ១នាក់)។ +ប្រើប្រាស់ ១១ករណី ឃាត់ ៣២នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែមិថុនា រួមមាន ៖ -មេតំហ្វេតាមីន (Ice) = ១២៨,៥៤ក្រាម និង១២កញ្ចប់តូច។ -មេតំហ្វេតាមីន (Wy) = ៩,៥៧ក្រាម។
លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕





ដោយ ៖ ភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។