ជនសង្ស័យ ២២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៣ករណី ថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ២២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន   ២២នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែមិថុនា រួមមាន ៖  មេតំហ្វេតាមីន (Ice) = ១៣៦,៨៧ក្រាម។ កេតាមីន (Ke) = ៩៨៤,២៩ក្រាមនិង១កញ្ចប់តូច។ អុិចស្តាសុី (mdma) = ២៥៤០៣,៩១ក្រាម ។

លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៧អង្គភាព ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner