ជនសង្ស័យ ៧៥នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៤ករណី ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៧៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ១៤នាក់ (ស្រី ៦នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។ ប្រើប្រាស់ ១៤ករណី ឃាត់ ៥១នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមិថុនា រួមមាន ៖  មេតំហ្វេតាមីន (Ice) ស្មើ ៣២៣៤,៧៧ក្រាម និង៥៣កញ្ចប់តូច។ អុិចស្តាសុី (mdma) ស្មើ ៥,៨០ក្រាម ។

លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ
នគរបាល ៨អង្គភាព ៕

ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner