កូរ៉េខាងជើង ប្រកាសថ្កោលទោសការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងព្រមានបាញ់តេស្តមីស៊ីលទៀត
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង តាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ខ្លួន បានចេញមុខថ្កោលទោសការធ្វើសមយុទ្ធរបស់ប្រទេសទាំងពីរ ហើយថែមទាំងបានព្រមានផងដែរថា កូរ៉េខាងជើងនឹងបន្តធ្វើតេស្តសព្វាវុធថែមទៀត។
ការព្រមានរបស់កូរ៉េខាងជើងនេះ បានកើតមានឡើងក្រោយរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ ទើបបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ជាថ្មីទៀត នាព្រឹកថ្ងៃអង្គារនេះ ដែលសរុបមកកូរ៉េខាងជើងបានបាញ់មីស៊ីល០៤លើកហើយ ក្នុងកំឡុងពេលមិនដល់ពីរសប្តាហ៍នោះទេ។
កូរ៉េខាងជើង តែងតែបង្ហាញការមិនពេញចិត្តជាខ្លាំង ចំពោះការដែលសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធារួមគ្នា ព្រោះទីក្រុងព្យុងយ៉ាងយល់ថា វាជាសកម្មភាពត្រៀមឈ្លានពានមកលើប្រទេសខ្លួន ប៉ុន្តែមិនធ្លាប់ធ្វើតេស្តមីស៊ីលជាបន្តបន្ទាប់បែបនេះ ចំពេលដែលសមយុទ្ធកំពុងតែប្រព្រឹត្តទៅនោះទេ៕ធ.ដ



