ភូមិមួយផលិតផលមួយ កំពុងទទួលបានការចាប់អារម្មណ៍ និង បានប្រមូលផ្តុំផលិតផល ៦៨០មុខ

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះចលនា ភូមិមួយផលិតមួយ បានប្រមូលផ្តុំផលិតផល ៦៨០មុខ ហើយកំពុងបានទទួលការគាំទ្រពីសំណាក់ពលរដ្ឋកម្ពុជាក៏ដូចជាបរទេសផងដែរ។
គួរបញ្ជាក់ថាការថ្លែងបញ្ជាក់បែបនេះធ្វើឡើងដោយ លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញ ចលនា ភូមិមួយផលិតផលមួយ ក្នុងវេទិការធុរកិច្ចប្រកបដោយនិរន្តរភាព ”រួមគ្នាភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូតូច និង មធ្យមនៅកម្ពុជា” ដែលបានរៀបចំឡើងនៅសណ្ឋានគារ អូកវូដ ព្រីមៀ ភ្នំពេញ នារសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងមក។

ទាក់ទិនក្នុងរឿងនេះ លោក សួង ណយបានបញ្ជាក់ថា៖”ចាប់ពីពេលនេះទៅ ឬ ចាប់ពីមួយឆ្នាំទៅមួយឆ្នាំយើងនឹងប្រមូលផ្តុំនូវផលិតផលបន្ថែម ហើយបើយើងសហការគ្នាបានល្អក្នុងនេះដូចជាយើងចងក្រងគ្នាជាចង្កោមច្រើនដូចជា ជាមួយ ភោជនីយដ្ឋាន ផ្សារម៉ាត ផ្សារទំនើប និង កន្លែងលក់ទំនិញ ឬកន្លែងនាំចេញដែលចលនានេះហើយនឹងជួយធ្វើឱ្យចលនាភូមិមួយផលិតផលមួយដំណើរការកាន់តែរលូនទៅមុខ ។ អ្វីដែលទាំងអ្នកផលិត និងអ្នកទិញគាំទ្រដោយសារថាទីមួយគឺយើងផលិតច្រើន មានគុណភាព មានសោភណ្ឌភាព មានអនាម័យ ជាពិសេសសុចរិតភាពតែម្តង។ បើយើងមានសុចរិតភាព ដែលមានន័យថាស្មោះត្រង់គេចូលចិត្ត គេគាំទ្រ គេទិញហើយទិញទៀត ដែលលក្ខណៈនេះហើយធ្វើឱ្យចលនាភូមិមួយផលិតផលមួយរីកចម្រើនលូតលាស់ឆាប់រហ័ស”។

លោកបានបញ្ជាក់បន្ថែមថា ចលនាភូមិមួយផលិតមួយត្រូវរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ ពិសេស សម្តេចតេជោហ៊ុនសែនជាស្ថាបនិកចាប់តាំងតែពីឆ្នាំ២០០២ រហូតមកដល់ពេលបច្ចុប្បន្នធ្វើឱ្យមានគោលនយោបាយរបស់រាជរដ្ឋាភិបាលគាំទ្រ ប្រជាជនខិតខំផលិត អ្នកទិញជួយគាំទ្រអញ្ចឹងធ្វើឱ្យចលនាភូមិមួយផលិតផលមួយទៅមុខលឿន។ ភូមិមួយផលិតផលកំពុងដើរបានត្រឹមត្រូវតាមគន្លងរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថាមកទល់ពេលនេះ ចលនាភូមិមួយ ផលិតផលមួយនេះ ត្រូវបានពង្រីកទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជាប្រមាណពី៧០ ទៅ ៨០ភាគរយហើយ និងមួយចំនួនក៏មាននាំចេញទៅកាន់បរទេសផងដែរ ។
ជាមួយការលើកឡើងបែបនេះលោកបានបញ្ជាក់ប្រាប់ដែរថា”នៅសល់អ្នកផលិតមួយចំនួនយើងកំពុងជំរុញឱ្យគាត់សុំច្បាប់អនុញ្ញាត្តិពីស្តង់ដា អនាម័យសុវត្តិភាពពីព្រោះថា បើកាលណាយើងចូលផ្សារទំនើបចាំបាច់ត្រូវមានលក្ខខណ្ឌ ។ យើងឱ្យអ្នកទិញជួបគ្នានិយាយពីរឿងនេះដើម្បីងាយក្នុងការឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នា”។

លោក សួង ណយ បានរំពឹងយ៉ាងមុតមាំថានៅថ្ងៃខាងមុខ ផលិតផលពីភូមិមួយផលិតផលមួយនឹងទទួលបានការគាំទ្រទាំងពីសំណាក់ ពលរដ្ឋកម្ពុជា និងបរទេស។ ទន្ទឹមជួយគ្នានេះលោកក៏ចង់ឱ្យបរទេសបាន ស្គាល់ពីផលិតផលខ្មែរ សំដៅដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន បង្កើតការងារ ដល់ពលរដ្ឋកម្ពុជា៕

អត្ថបទ៖លោក ជិនម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner