ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានបុគ្គលរកស៊ីទុច្ចរិតលើវិស័យអចលនទ្រព្យ (Video Inside)

ក្រសួងពាណិជ្ជកម្មបានព្រមានចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលទាំងឡាយណា ដែលប្រើប្រាស់វិធីទុច្ចរិតក្នុងរកស៊ីលើវិស័យអចលទ្រព្យ។ ការព្រមានចាត់វិធានការនេះ បានធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានដែលទើបបានទទួលនៅថ្ងៃនេះ និងការព្រមាននេះ បានទន្ទឹមនឹងភាពត្អូញត្អែរជាច្រើនរបស់ប្រជាពលរដ្ឋដែលនិយាយថាមានអំពើកេងចំណេញ ហួសហេតុពីអំពើរកស៊ីលើវិស័យអចលនទ្រព្យ។

យោងតាមក្រសួងពាណិជ្ជកម្មកន្លងមកនេះក្នុងចរន្តទិញលក់អចលនទ្រព្យនៅកម្ពុជា, គេសង្កេតឃើញមានការប្រើប្រាស់ទម្រង់ស្តង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មានភាពមិនសុចរិត។

ក្រសួងពាណិជ្ជកម្មថ្លែងថាទម្រង់ស្តង់ដានៃកិច្ចសន្យាខ្លះមិនបានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយ នៃកិច្ចសន្យាដើម្បីការពារផលប្រយោជន៍ស្របច្បាប់ឡើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជ កម្មបានអំពាវនាវដល់ពលរដ្ឋនានា «ប្រសិនបើទទួលរងនូវភាពអយុត្តិធម៌ពាក់ព័ន្ធនឹងការកេងចំណេញហួសហេតុពីបុគ្គលធ្វើធុរកិច្ចក្នុង វិស័យអចលនវត្ថុនិងលំនៅដ្ឋានតាមរយៈការរៀបចំ នូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិត អាចដាក់ពាក្យបណ្តឹងមកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ច ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ»។

ads banner