ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលប្រកាសរួមគ្នាប្រឆាំងការការផ្តល់កម្ចីខុសច្បាប់ (Video Inside)
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសរួមគ្នាប្រឆាំងនឹងការផ្តល់កម្ចីខុសច្បាប់។
សេចក្តីប្រកាសរួមដែលទើបបានទទួលនៅថ្ងៃនេះ បានទន្ទឹមនឹងហេតុការណ៍ខ្លះ ដែលមានមនុស្សបានប្រឈមនឹងបំណុលវណ្ឌកដោយសារអត្រាការប្រាក់ និងកម្រៃសេវាផ្សេងៗខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានស្របច្បាប់, ការគណនាការប្រាក់មិនត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ, អតិថិជនប្រឈមនឹងការគំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬតាមរូបភាពផ្សេងៗដើម្បីបង្ខំឱ្យសងប្រាក់ដើម, ការប្រាក់និងប្រាក់ពិន័យ ដែលមិនសមហេតុផល។
យោងតាមធនាគារជាតិ ដើម្បីប្រព្រឹត្តនូវអំពើទុច្ចរិតនេះ, ក្រុមហ៊ុនឯកជនមួយចំនួន បានផ្សព្វផ្សាយជាសាធារណៈ យ៉ាងសកម្មតាមរយៈបណ្តាញសង្គម, ការចែកនាមបណ្ណ និងការផ្ញើសារតាមទូរស័ព្ទ។
សេចក្តីថ្លែងការណ៍រួមបានព្រមានថាគេ «នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត»។
សេចក្តីថ្លែងការណ៍រួមបានអំពាវនាវពលរដ្ឋត្រូវប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិ។