អង្គការផ្កាយសមុទ្រ និងមូលនិធិ SOL Foundation រួមគ្នាផ្តល់ភាពសប្បាយរីករាយ និងលើកកម្ពស់សិទ្ធិដល់កុមារជួបប្រទះការលំបាក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មូលនិធិ SOL Foundation អង្គការផ្កាយសមុទ្រ (ISF) បានរៀបចំ ព្រឹត្តិការណ៍ កីឡាបាល់ទាត់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ ដ៏ធំនៃកីឡាបាល់ទាត់ ទៅដល់ កុមារ និងយុវជនជួបប្រទះការលំបាកចំនួន ៣១២នាក់ ស្ថិតនៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តកោះកុង សាលាបឋមសិក្សារស្មីសាមគ្គី ។ព្រឹត្តិការណ៍ បាល់ទាត់នេះ ក៏ជាផ្នែកមួយបានផ្តល់វគ្គបណ្តុះបណ្តាលកម្មវិធីសិក្សាបាល់ទាត់ ដើម្បីផ្លាស់ ប្រែ សង្គមទៅដល់លោកគ្រូអ្នកគ្រូ ដើម្បីរួមចំណែកជួយឲ្យសហគមន៍ពួកគេរីកចម្រើន ។

សិស្សម្នាក់ៗមានឱកាសចូលរួមក្នុងសកម្មភាពជាច្រើន ដែលសុទ្ធសឹងតែជាសកម្មភាព និង ល្បែងកំសាន្តជួយលើកកម្ពស់ការចូលរួម និងទឹកចិត្តស្រលាញ់កីឡា ។ កម្មវិធីបាល់ទាត់នេះទៀតសោត បានបញ្ចប់ទៅដោយមានការប្រកួតយកពានរង្វាន់កុមារី Girl Champions Tournament ជាការប្រកួតមួយផ្តល់ឱកាសដល់កុមារីជើងខ្លាំង ៦៤នាក់មកបញ្ចេញសមត្ថភាពទាត់បាល់របស់ពួកគេ និងជាការបំផុសទឹកចិត្តដល់កុមារីជំនាន់ក្រោយផងដែរ ។

អ្នកស្រី ជួប វិច្ឆិកា ជានាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ពួកយើងពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានរួមសហការជាមួយនិងមូលនិធិ SOL Foundation ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនេះ ។ បេសកកម្មរបស់ពួកយើងគឺមិនត្រឹមតែផ្តល់ឱកាសលេងបាល់ទាត់ដល់កុមារ និងយុវជននៅតាមទីជនបទ និងតំបន់ដាច់ស្រយាលប៉ុណ្ណោះទេ ។ ប៉ុន្តែយើងក៏ផ្តោតលើការ បណ្តុះគុណតម្លៃ ទឹកចិត្តស្រឡាញ់កីឡា និងផ្តល់ឱកាសអភិវឌ្ឍខ្លួនផងដែរ ។

តាមរយៈវគ្គបណ្តុះបណ្តាលកម្មវិធីបាល់ទាត់ដើម្បីផ្លាស់ប្រែសង្គមនេះ អង្គការផ្កាយ សមុទ្រ សង្ឃឹមយ៉ាងមុតមាំថាវានឹងជួយពង្រីកវិសាលភាពនៃសារៈសំខាន់របស់បាល់ទាត់ និងបំផុស ទឹកចិត្តលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សឲ្យឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ។ អង្គការផ្កាយសមុទ្រ និងមូលនិធិ SOL Foundation ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សិទ្ធិកុមារ និងយុវជនជួបប្រទះការលំបាក តាមរយៈកីឡា ការអប់រំ និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សង្គម ។

សូមញ្ជាក់ថា តាមរយៈការយល់ដឹងពី សារៈសំខាន់នៃបាល់ទាត់ និងការទទួលបាន វគ្គបណ្តុះ បណ្តាលដ៏ចាំបាច់ កម្មវិធីបាល់ទាត់នេះ បានបំផុសគំនិតឲ្យយុវជនជំនាន់ ក្រោយក្លាយជាបុគ្គល ដែលមាន ភាព ជឿជាក់លើខ្លួនឯង មានភាពតស៊ូ និងមនសិការសង្គម ។ ៕

អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner