កម្លាំងនគរបាលពន្លត់អគ្គិភ័យ ធ្វើ លំហាត់សមយុទ្ធ នៅក្នុងបរិវេណ ផ្សារទំនើប អុីអន ម៉ល ទី១
ភ្នំពេញ៖ កម្លាំងនគរបាល ពន្លត់ អគ្គិភ័យ នៃអគ្គស្នងការនគរបាលជាតិ បានជូនដំណឹងដល់ សាធារណជនទាំងអស់កុំឲ្យមានការភ្ញាក់ផ្អើល ពីការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុង បរិវេណផ្សារទំនើប អុីអន ម៉ល ទី១ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងរយៈពេល ២ម៉ោង ចាប់ពីវេលាម៉ោង ០៧:០០នាទី ដល់ ម៉ោង ០៩:០០ នាទី ព្រឹក ។
បេីតាមមន្ត្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យថា នេះជាការហ្វឹកហាត់ និង ធ្វើ លំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះជាក់ស្តែង ដេីម្បី រំលឹក ដល់អាជីវករ កំពុងធ្វេី អាជីវកម្ម នៅក្នុងផ្សារទំនើបអុីអនម៉ល ទី១ បានចេះនិងយល់ដឹងមួយកំរឹតបន្ថែម ទៀតពីរបៀបប្រេីប្រាសឧបករណ៍ សម្ភារៈ បរិក្ខាបង្ការ ពន្លត់អគ្គីភ័យ និងចេះវិធីសាស្រ្តជួយ សង្គ្រោះ ដល់ជនរងគ្រោះ និងការជំលៀសមនុស្សចេញពីក្នុងអគារ ពេលមានអគ្គិភ័យកេីតឡេីង។
ក្នុងលំហាត់ សង្គ្រោះ ខាងលេីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ របស់ នាយកដ្ឋាន នគរបាល បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការ នគរបាលជាតិ ក្រសួង មហាផ្ទៃ និង បុគ្គលិក អាជីវករ របស់ ផ្សារទំនើប អុីអន ម៉ល ទី១ភ្នំពេញ ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី


