២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ករណី (Video Inside)
មានប្រទេសចំនួនតែ ៣ប្រទេសប៉ុណ្ណោះនៅអាស៊ាន ដែលមានអ្នកឆ្លងថ្មីកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ កម្ពុជាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះក៏ពុំមានរកឃើញអ្នកឆ្លង និងស្លាប់ថ្មីដោយសារជំងឺកូវីដ១៩នោះផងដែរ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួនតែ ២៣៦ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងបន្តថយចុះបន្ថែមទៀតចំនួន ២៥២ករណី ធៀបនឹងការឆ្លងកាលពីម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, វៀតណាម និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៧០ករណី។ តួលេខឆ្លងតិចជាងគេក្នុងចំណោមប្រទេសទាំង៤នោះ គឺប្រទេសឡាវ ដែលមានការឆ្លងចំនួន ១៩ករណី។ ប្រទេសចំនួន៧ គឺប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី, កម្ពុជា, ឥណ្ឌូនេស៊ី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសប្រុយណេ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញ តួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅអាស៊ាន មានចំនួន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៨ម៉ឺន ៤ពាន់ ៦១ករណី, និងការស្លាប់សរុប មានចំនួន ៣៦ម៉ឺន ៨ពាន់ ៤៧៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លង វីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩១លានករណី, និងការស្លាប់មានជាង៦លាន៨៩ម៉ឺននាក់៕