ថៃនឹងពិន័យកាន់តែធ្ងន់ ចំពោះករណីរថយន្តដឹកទំនិញធំៗបើកបរក្នុងក្រុងបាងកក
អត្ថបទដោយ៖
ហេង វណ្ណា
សារព័ត៌មាន Coconut បានចេញផ្សាយ កាលពីម្សិលមិញថា អាជ្ញាធរបាងកកកំពុងធ្វើការសិក្សាដើម្បីចេញច្បាប់ថ្មីហាមប្រាមមិនឲ្យឡានដឹកទំនិញធំៗ ធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង មុនកណ្ដាលអាធ្រាត្រនោះទេ ខណៈដែលអ្នកហ៊ានល្មើសនឹងត្រូវរងពិន័យធ្ងន់ក។ នេះបើតាមការរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ។ បច្ចុប្បន្ននេះ ឡានដឹកទំនិញធំៗ ត្រូវបានអនុញ្ញាតឲ្យបើកបរក្នុងទីក្រុងបាងកកចាប់ពីម៉ោង ១០ព្រឹករហូតដល់ ៣រសៀល ដែលជាហេតុបណ្ដាលឲ្យមានការកកស្ទះខ្លាំងជាញឹកញាប់។
លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃឲ្យដឹងថា ជាមួយនឹងច្បាប់ថ្មីនេះ ឡានដឹកទំនិញធំៗ នឹងត្រូវអនុញ្ញាតឲ្យធ្វើចរាចរក្នុងទីក្រុងបាងកកចាប់ពីវេលាកណ្ដាលអាធ្រាត្ររហូតដល់ម៉ោង៤ទៀបភ្លឺ ប៉ុណ្ណោះ។ យ៉ាងណាមិញ ខាងក្រសួងដឹកជញ្ជូនថៃនឹងធ្វើការសិក្សាបន្ថែមទៀតរយៈពេល១ខែមុនសម្រេចអនុម័តជាផ្លូវការ៕ម.ន



ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។