លោក នុត ពុធដារ៉ា ដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតជាលើកទី៣ ក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន
ខេត្តកណ្តាល ៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្ត កណ្តាល បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាលើកទី៣ ក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ។
លោក នុត ពុធដារ៉ា បានធ្វើការឃោសនា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាត្រៀមខ្លួន និងត្រៀមឯកសារ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ អោយបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។
សមាជិកសមាជិកា ទាំងអស់ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប បានផ្តល់រយៈពេល ៣សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដល់គ្រប់
បណ្តាគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន១៧៥៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតចំនួន ៨១៨ ៤៥៩នាក់ និងមានគណបក្សនយោបាយឈរឈ្នោះ ចំនួន១២គណបក្ស ៕ដោយ / គ្រី សម្បត្តិ




