សម្ដេចក្រឡាហោម៖ ការខិតខំប្រឹងប្រែងរបស់សហជីព រួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនីកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការខិតខំប្រឹងប្រែងរបស់សហជីព បានរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនីកម្ពុជា។

សម្ដេចបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមប្រមាណ ១ ០០០ នាក់។

ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហជីពនេះ នាពេលកន្លងមក ។ សកម្មភាពនេះពិតជាបានរួមចំណែកដោះស្រាយ និងសម្រាលបន្ទុកបញ្ហាផ្សេងៗរបស់កម្មករ កម្មការិនី ស្របតាមនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ៖ «សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានរួមចំណែកពង្រឹង និងបង្កើនកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសពីក្នុងចំណោមកម្មករ កម្មការិនី និងក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបន្តបុព្វហេតុនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner