ជនសង្ស័យ ៦១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន១៧ករណី ថ្ងៃទី១៨ខែកក្កដា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន៦១នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៧ករណី ឃាត់ ៣៦នាក់ (ស្រី ៥នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១១៩,៦៩ក្រាម និង៦កញ្ចប់តូច។ -អុិចស្តាសុី (mdma) ស្មើ៤៩៦,៣៨ក្រាម។
លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព  ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner