សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មក្រចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់និង មើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីទាំង២៧៩រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

តំណាងសមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពជាមួយគណបក្ស ប្រជាជន កម្ពុជាទាំង២៧៩រូបបានលើកឡើងថា៖ ការដែលពួកគាត់ស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់ មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាព បានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយ ដូច្នេះយុវជនយើងទាំងអស់ត្រូវការពារ សន្តិភាព ដែលរកបានដោយកម្រនេះ អោយបានគង់វង់។

ឯកឧត្តម បន្តថា សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នារួមគ្នា ការពារសន្តិភាពអោយបាន តាមរយៈនាំគ្នា ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ខាងមុខនេះ នោះគឺគាំទ្រ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ៕


ដោយ ៖ ហេង សម្បត្តិ