ខ្លីៗពីការបោះឆ្នោតនៅថៃឆ្នាំ២០២៣
ប្រទេសថៃរៀបចំការបោះឆ្នោតថ្ងៃទី១៤ ឧសភា ២០២៣ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ៥០០នាក់ (សភាជាន់ទាប)។ ប្រជាជនចេញទៅបោះឆ្នោតសរុប ៧៥%។ លទ្ធផលបោះឆ្នោតផ្លូវការចេញថ្ងៃទី២៥ ឧសភា។
គណបក្ស Move Forward Party នាំមុខគេទទួលបាន ១៥១កៅអី។ បន្ទាប់មក គឺគណបក្ស Pheu Thai ទទួលបាន ១៤១កៅអី។ Move Forward Party និង Pheu Thai រួមទាំងគណបក្សតូចៗ ៦ទៀត (Prachachat, Thai Sang Thai, Seri Ruam Thai, Fair, Pue Thai Rumphlang and Plung Sungkom Mai) ចាប់ដៃគ្នាបង្កើតរដ្ឋាភិបាល។ ឯគណបក្ស United Thai Nation ដែលមានលោក Prayut Chan-o-cha ជាប្រធាន ទទួលបាន ៣៦កៅអី។
នាយករដ្ឋមន្រ្តីថៃត្រូវជ្រើសរើសដោយសភាពេញអង្គសរុប ៧៥០នាក់ ក្នុងនោះសមាជិកសភា ៥០០នាក់ និង២៥០ជាសមាជិកព្រឹទ្ធសភា (សព្វថ្ងៃសមាជិកព្រឹទ្ធសភាទាំងអស់សុទ្ធតែជាទាហ៊ានតែងតាំងដោយរដ្ឋាភិបាលយោធារបស់លោក Prayuth)។
ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ត្រូវការសំឡេងគាំទ្រភាគច្រើនគឺ ៣៧៥សំឡេង។
នៅថ្ងៃទី៣ កក្កដា ២០២៣ សភាថ្មីត្រូវបានបើកដោយស្តេច Rama X ។ លោក Wan Muhamad Noor Matha នៃគណបក្ស Prachachat ត្រូវបានតែងតាំងជាធ្វើជាប្រធានសភា ត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល។
នៅការបោះឆ្នោតក្នុងសភាថ្ងៃទី១៣ កក្កដា ២០២៣ ដើម្បីរើសនាយករដ្ឋមន្រ្តី លោក Pita ទទួលបាន ៣២៣សំឡេង (ក្នុងនោះមានសមាជិកព្រឹទ្ធសភា១៣នាក់គាំទ្រ) ១៨២ប្រឆាំង និង១៩៨អនុប្បវាទ។ (ត្រូវការសំឡេងសរុប៣៧៥ ទើបឈ្នះ)
យោងតាមការផ្យាយរបស់ Al Jazeera នាថ្ងៃទី១៩ កក្កដា ២០២៣ តុលាការធម្មនុញ្ញថៃបានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នលោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ពីសមាជិកសភា បន្ទាប់ពីទទួលយកសំណុំរឿងប្រឆាំងនឹងគាត់ដោយចោទប្រកាន់ថាគាត់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ឧសភា ២០២៣។
Pita បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលនេះគឺជាការបំពានច្បាប់បោះឆ្នោត។ សមាជិកសភាត្រូវបានហាមឃាត់នៅក្រោមច្បាប់ថៃពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ Pita បានអះអាងថាការកាន់កាប់ភាគហ៊ុនរបស់គាត់មិនបំពានច្បាប់បោះឆ្នោតទេ ព្រោះភាគហ៊ុននេះគឺគាត់ទទួលមរតកពីឪពុករបស់គាត់។ Pita មានពេល ១៥ថ្ងៃដើម្បីឆ្លើយតប។
យោងតាមច្បាប់ថៃ Pita នៅតែមានសិទ្ធិឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ប៉ុន្តែគាត់ត្រូវតែចាកចេញពីសភាជាន់ទាប។
នៅថ្ងៃទី១៩ កក្កដា ២០២៣ មានអង្គប្រជុំសភាមួយធ្វើឡើងដើម្បីពិភាក្សាគ្នា ថាតើ Pita អាចត្រូវបានបោះឆ្នោតជាលើកទីពីរសម្រាប់តំណែងនាយករដ្ឋមន្រ្តីដែរឬទេ? ក្នុងនោះ ៣៩៥សំឡេងបោះឆ្នោតប្រឆាំង ៣១២គាំទ្រ ជាមួយនឹងអនុប្បវាទចំនួន៨។ លោក Pita បាត់សិទ្ធិឈរឈ្មោះជានាយករដ្ឋមន្រ្តីទៀតហើយ។ ការណ៍នេះនាំឱ្យមានបាតុកម្មនៅមុខសភា ថោ្កលទោសញត្តិប្រឆាំងបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក Pita ។
ការបោះឆ្នោតជុំទីពីរក្នុងសភាថៃ ដើម្បីរើសនាយករដ្ឋមន្រ្តី គ្រោងធ្វើនៅថ្ងៃទី២៧ កក្កដា ២០២៣។