ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលអ្នកអាចធ្វើការងារបានទៅតាមបំណង។ ក្នុងនោះ អ្នកក៏អាចធ្វើការបណ្តាក់ទុនទៅលើមុខរបរតូចធំ នានាបានផងដែរ។ ផលចំណេញនឹងកើតឡើងច្រើន ក្នុងនោះដៃគូរបស់អ្នកក៏សុទ្ធតែអាច ទុកចិត្តបាន។ ក្នុងនោះ ថ្ងៃនេះជាពេលវេលាប្រសើរសម្រាប់ការផ្លាស់ប្តូរ ពីព្រោះឳកាសថ្មីៗ មានច្រើន ហើយសុទ្ធតែមានលំនឹងសម្រាប់អនាគតនៃអាជីពផង។ ដោយឡែក លោកអ្នក នឹងទទួលបានអំណោយផលល្អប្រសើរសម្រាប់ការផ្លាស់ប្តូរទីកន្លែងការងារ ឬភាគច្រើនទាក់ ទងនឹងឋានៈតួនាទីផង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកទទួលបានអំណោយផលល្អក្នុង​ការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះ អ្នកក៏ទទួលបានការគាំទ្រយ៉ាង ច្រើនដែលសម្រួលដល់ការអនុវត្តការងារ និងដោះស្រាយរាល់ករណីនានា។ ប៉ុន្តែប្រការចាំ បាច់សូមកុំធ្វើការប្រថុយប្រថាន ពីព្រោះអ្នកមិនអាចទទួលបានភាពល្អប្រសើរក្នុងការសាក ល្បងនោះទេ។ ក្នុងនោះ ប្រហែលជាប្រយ័ត្នបន្ថែមលើពាក្យសំដីរបស់ខ្លួន ហើយដូចគ្នាដែរ អ្នកក៏មិនចាំបាច់ស្តាប់ ឬយកពាក្យអ្នកដទៃមកគិតនាំជាកង្វល់នោះដែរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់កិច្ចការងារ និងរបររកស៊ីជួញដូរ។ សូមរីករាយទទួលយកអំណោយផលផ្នែកសេដ្ឋកិច្ចនៅក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ លោកអ្នកមានភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនគួរសម ដូច្នេះសូមរិះរកមធ្យោបាយដោះស្រាយដោយសន្តិវិធី។ ការឈ្លោះប្រកែក នឹងនាំមកនូវបញ្ហាធំ ព្រមទាំងខាតប្រយោជន៍ផងដែរ។ ក្នុងនោះ អ្នកអាចធ្វើការផ្លាស់ប្តូរទីកន្លែងការងាបានយ៉ាងល្អប្រសើរ ប៉ុន្តែបើអ្នកមិនគ្រាន់ទទួលបានមូលដ្ឋានច្បាស់លាស់ទេ ក៏គ្មានអ្វីត្រូវទៅប្រឈមនឹងភាពប្រែ ប្រួលនោះដែរ។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះព្រមានដល់ការ សម្រេចចិត្ត ឬវាយតម្លៃការងារដោយការប្រញាប់ប្រញាល ពីព្រោះអ្នកនឹងអាចជួបនូវបញ្ហា ឬការ ខាត់បង់បានដោយងាយ ហើយក៏រឹតតែពិបាកក្នុងការកែប្រែនៅពេលក្រោយផងដែរ។ ផ្ទុយ ទៅវិញលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងតុល្យភាពផ្នែកអារម្មណ៍។ ក្រៅ ពីនេះ លោកអ្នកនឹងអាចធ្វើការគ្រប់គ្រង និងបំពេញ គម្រោងផែនការការងាររបស់ខ្លួនបាន ដោយការយកចិត្តទុកដាក់បន្ថែម។ ប្រការគួរជៀស​វាង ឬរក្សាគំលាតនៅពេលនេះគឺមនុស្ស ថ្មីដែលអ្នកទើបបានស្គាល់។

ឆ្នាំរោង

​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ សូមលោកអ្នកចំណាយពេល វេលាក្នុងការវាយតម្លៃលើផែនការអនុវត្តការងារជាថ្មី។ លោកអ្នកនឹងជួបស្ថានភាពប្រែប្រួល ខ្លាំងដែលពិបាកអោយអ្នកដោះស្រាយ ដូច្នេះសូមត្រៀមទុកជាមុនជានិច្ច។ ប្រការដែល សំខាន់នាពេលនេះ គឺកុំធ្វើការសម្រេចចិត្តលឿនអោយសោះ ពីព្រោះអ្នកអាចនឹងជួបនូវ ភាពខាត់បង់។ ក្រៅពីនេះ ជាទូទៅ លោកអ្នកអាចនឹង បោះជំហានទៅមុខដើម្បីទទួលបាន ភាពជោគជ័យ។ ផ្ទុយទៅវិញ ប្រយ័ត្នពាក្យចោទ ឬការភ័ន្តប្រែនានា ហេតុនេះសូមមានភាពច្បាស់លាស់ក្នុងទំនាក់ទំនងរ​វាងមនុស្សនៅក្នុងក្រុម។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  ​  រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អ ប្រសើរណាស់។ ក្នុងនោះ អ្នកអាចធ្វើការអនុវត្តការងារបាន តាមគម្រោងដែលបានគ្រោង ទុក។ ផ្ទុយទៅវិញ បញ្ហាដែលអ្នកអាចនឹងជួបប្រទះ គឺការធ្វើទំនាក់ទំនងក្នុងការងារ។ អ្នក មិនអាចធ្វើអោយមានភាពល្អក់កករណាមួយក្នុងកិច្ចសហការនោះទេ។ ក្រៅពីនេះ សូមកុំធ្វើ អោយដៃគូការ ងាររបស់អ្នកមានការសង្ស័យ សូមច្បាស់លាស់នឹងការងារ កុំប្រថុយប្រថាន ហើយក៏មិនគួរចាយវាយខុសខ្ទង់នោះដែរ។ ក្រៅនេះ សូមលោកអ្នករក្សាលំនឹងផ្លូវចិត្តហើយ បានរឹងមាំបន្ថែម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះមិនគួរផ្សារភ្ជាប់កិច្ចការងារសំខាន់ ជាមួយនឹង បញ្ហាតូចតាចនោះទេ ពីព្រោះលាភសំណាង និងឳកាសល្អៗជាច្រើននឹងកើតឡើងចំពោះលោកអ្នក។ កុំយកពេលវេលាទៅផ្តោលើរឿងតូចតាចគ្មានប្រយោជន៍ដល់ការងារ។ បន្ថែមពីនេះ សូមព្យាយាមបង្កើនកិច្ចទំនាក់ទំនង និងធ្វើការស្វែងយល់ពីការងារ  ដែលជាប់ពាក់ព័ន្ធនឹងការងាររបស់អ្នកប្រកបដោយការយកចិត្តទុកដាក់។ ក្រៅពីនេះ​​ ប្រហែលជាទំនាក់ទំនងជិតស្និទ្ធនឹងថ្នាក់លើអាចផ្តល់ជាគុណប្រយោជន៍ដ៏ធំ ហេតុនេះចង ចាំថាគម្លាតមិនមែនជាមធ្យោបាយល្អប្រសើរនោះទេ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ សធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកក្នុងពេលនេះហាក់ជួបប្រទះនូវភាព លំបាក ស្មុគ្រស្មាញមួយចំនួនដែលពិបាកអោយអ្នកឈានទៅដល់ជោគជ័យទៅតាមបំណង ប៉ុន្តែទាំងនេះមិនមានន័យថា អ្នកត្រូវបោះបង់ចោលបំណងប្រាថ្នា ឬផែនការអនុវត្តការងារ នោះទេ។ សូមមានការប្រុងប្រយ័ត្ន និងរវាសរវៃបន្ថែមក្នុងការប្រមូលយកពត៌មាន និងធ្វើ ការយោងទៅលើហេតុផលទាំងនោះ។ ក្រៅពីនេះ អ្នកអាចនឹងជួបស្ថានភាពប្រកួតប្រជែង ដែលលំបាកមួយចំនួន ប៉ុន្តែសូមកុំបារម្ភភាពប្រែប្រួល និងស្ថានភាពតឹងតែងនេះនឹងរសាយ ទៅវិញ ហើយនាំលាភសំណាងដល់អ្នកក្នុងពេលបន្ទាប់នេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយរបស់អ្នកមានដំណើរ ការល្អប្រសើរ។ លោកអ្នកជាអាជីវករនឹងអាចទទួលបានប្រាក់ចំណេញច្រើន ការបណ្តាក់ ទុនដែលប្រកបទៅដោយតុល្យភាពរវាងដៃគូ។ ចំណែកបុគ្គលិករដ្ឋឯកជននានាអាចនឹង ទទួលបានភាពរលូនក្នុងការអនុវត្តការងារ និងទទួលបានការតបស្នងយ៉ាងប្រសើរចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងអាជីព។ ផ្ទុយពីភាពល្អប្រសើរ និងឳកាសចម្រើនរុងរឿងនៅក្នុងពេល នេះអ្នកមិនគួរចាកចេញពីទីកន្លែងមុនម៉ោង រក្សាល្បឿនការងារអោយនៅថេរជានិច្ច ហើយ ហាមដាច់ខាតកុំបោះបង់ការទទួលខុសត្រូវជាដាច់ខាត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះទំនាក់ទំនងក្នុងកន្លែងការងារហាក់មិនសូវ ជាសមប្រកបនោះទេ ពីព្រោះអ្នកអាចនឹងត្រូវពង្វក់ផ្លូវចិត្តគំនិតពីសំណាក់មិត្តរួមការងារ។ អាស្រ័យហេតុនេះ សូមធ្វើការស្វែងយល់ការងាររបស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោយ ហើយ ការជួបជុំពិភាក្សាច្រើនពេកមិនជាការល្អប្រសើរសោះឡើយ។ ក្នុងនោះ សូមកុំធ្វើការវាយ តម្លៃកិច្ចការងាររបស់អ្នកដទៃ ហើយប្រហែលជាអ្នកគួរតែចំណាយពេលវេលាអោយកាន់ តែច្រើនដើម្បីវាយតម្លៃការងាររបស់ខ្លួនវិញ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយ ចំណាយពេលវេលចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ឬការសន្យាដែលមិន មែនជាការពិត។ សូមបំពេញការងារអោយបានរួសរាន់ និងប្រកបដោយការទទួលខុសត្រូវ នឹងនាំមកនូវលទ្ធផលជាក់លាក់ទើបជាការល្អប្រសើរសម្រាប់ស្ថានភាព និងអនាគតអាជីព របស់អ្នក។ ផ្តោតការយកចិត្តទុកដាក់ទៅលើការងារដែលមានគំនិតច្នៃប្រឌិត ព្យយាមធ្វើ ទំនាក់ទំនងក្នុងក្រៅអោយបានជិតស្និទ្ធ ហើយបោះបង់ការសង្ស័យដែលគ្មានមូលដ្ឋាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការពិភាក្សា ទៅលើការងារណាមួយឡើយ។ វានឹងប្រសើរជាង ប្រសិនបើអ្នកពិភាក្សាគម្រោងការងារ ទាំងឡាយណាដែលមិនត្រូវការការសម្រេចចិត្តលើទិសដៅវែងឆ្ងាយ។ ផ្ទុយពីស្ថានភាព អវិជ្ជមាននេះ ហោរាសាស្រ្តអាជីពសន្យាថាស្ថានភាពនេះនឹងមានការប្រែប្រួលក្នុងរយៈពេល យ៉ាងឆាប់ ហើយអ្នកនឹងទទួលបានភាពរីកចម្រើនលូតលាស់ត្រឡប់មកវិញ ហេតុនេះសូម មានការអត់ធ្មត់បន្ថែម។ ក្រៅពីនេះ សូមប្រយ័ត្នរឿងការធ្វើដំណើរទោះជិតឆ្ងាយក្តី បើអាច កុំទាន់ធ្វើដំណើរនៅពេលនេះទើបការល្អប្រសើរ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner