លោក ដូណាល់ ត្រាំ អះអាងថា លោក គីម ជុងអ៊ុន នឹងមិនធ្វើឲ្យលោកខកចិត្តឡើយ បើទោះជាកូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រនេះថា របបដឹកនំាំក្រុងព្យុងយ៉ាងនឹងមិនបំពានកិច្ចសន្យាដែលរូបលោកបានធ្វើឡើងជាមួយលោក គីម ជុងអ៊ុន នោះឡើយ ហើយថា រូបលោកប្រាកដណាស់ថា មេដឹកនំាកំពូលកូរ៉េខាងជើងនឹងមិនចង់ធ្វើឱ្យលោកខកចិត្តនោះទេ ។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា លោកប្រធានគីម មិនចង់ធ្វើឱ្យលោកខកចិត្តជាមួយនឹងការរំលោភលើការទុកចិត្តឡើយ ហើយថា រូបលោកជាមួយនឹងលោក គីម បានជួបគ្នាបីលើករួចមកហើយ ចាប់តំាងពីខែមិថុនាឆ្នំាមុន ដូច្នេះលោក គីម នឹងធ្វើរឿងដែលត្រឹមត្រូវ ពីព្រោះលោក គីម ជាមនុស្សឆ្លាតបំផុត ហើយលោកនឹងមិនធ្វើឱ្យមិត្តរបស់លោកខកចិត្តឡើយ ។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្រោយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តជើងទម្របាញ់គ្រាប់រ៉ុក្កែតជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា គឺជាផលិតផលថ្មីទើបត្រូវបានអភិវឌ្ឍន៍ ៕ធ.ដ


