លោក គីម ជុងអ៊ុន ដឹកនាំការធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតជាថ្មីទៀត ដែលជាផលិតផលថ្មីទើបអភិវឌ្ឍន៍
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តជើងទម្របាញ់គ្រាប់រ៉ុក្កែតជាលើកទីពីរក្នុងសប្តាហ៍នេះ ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា គឺជាផលិតផលថ្មីទើបត្រូវបានអភិវឌ្ឍន៍ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ការសាកល្បងខាងលើនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន ដើម្បីធ្វើតេស្តជើងទម្របាញ់រ៉ុក្កែតថ្មី និងលក្ខណៈនៃការហោះឡើងរបស់គ្រាប់រ៉ុក្កែតសំដៅទៅរកគោលដៅ ព្រមទាំងថាមពលនៃការផ្ទុះរបស់ក្បាលគ្រាប់ដែលបំពាក់នៅលើវា ។
ស្របពេលជាមួយគ្នានោះដែរ ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលដែលសម្រេចបានពីការធ្វើតេស្តនេះ ៕ធ.ដ



