ស្រ្តីមេម៉ាយទីទាល់ក្រកូនច្រើន២គ្រួសារទទួលបានអំណោយពីឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរីនិងលោកជំទាវ។

រតនគិរី : ឯកឧត្តម ប៊ូ ឡាំ អ្នតតំណាងរាស្រ្តមណ្ឌលរតនគិរីនិងជំទាវ អមដំណើរដោយ លោកអភិបាលក្រុងបានលុងនិងចៅសង្កាត់កាចាញ នៅថ្ងែទី០២ខែសីហាឆ្នាំ២០១៩ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវផ្តល់ជូន ស្រ្តីមេម៉ាយទីទាល់ក្រកូនច្រើនចំនួន២គ្រួសារស្ថិតនៅភូមិ២ហៅភូមិវីឡាកាត់សង្កាត់កាចាញ ក្រុងបានលុង។
បើតាមការអោយដឹងពីលោក ទន់ ពៅ ចៅសង្កាត់កាចាញអោយដឹងថា ស្រ្តីមេម៉ាយទីទាល់ក្រទាំងពីគ្រួសារទាំងពីរ នេះ ទីមួយឈ្មោះ ឃឿង សុឃន មានកូន៩នាក់ក្នុងបន្ទុល ស្រី៥ត្រូវបានប្តីស្លាប់ចោលទៅមានស្រីថ្មី  ទី២ ឈ្មោះ អែល ម៉ារី មានកូន៨នាក់ក្នុងបន្ទុកស្រី៦នាក់ត្រូវបានប្តីរត់ចោល ។សព្វថ្ងៃ ស្រ្តីមេម៉ាយទាំងពីរគ្រួសារបានដើរសុីឈ្នួលគេ ដើម្បីបានកម្រៃតិចតួចមកចិញ្ចឹមកូនៗពោលគឺបានមួយថ្ងៃហូបមួយថ្ងៃតែប៉ុណ្ណោះ។
ក្នុងឱនេះឯកឧត្តម ប៊ូ ឡាំ បានម្តែងនូវក្តីអាណិតអាសូរ ចំពោះក្រុមគ្រួសារស្រ្តីមេម៉ាយទាំងពីរ។ហើក្នុងនាមឯកឧត្តម ជាអ្នកតំណាងរាស្រ្ត ឯកឧត្តមមិនទុកអោយប្រជាពករដ្ឋក្នុងមូលដ្ឋានណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹងនិងមិនបានជួយដោះស្រាយនោះឡើយ។ឯកឧត្តម បានណែនាំអោយអ្នកម្តាយទាំងពីរត្រូវខិតខំបីបាច់ថែរក្សាកូនៗអោយបានល្អ ជាពិសេសត្រូវបញ្ជូនកូនដែលគ្រប់អាយុចូលរៀន អោយទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា។ក្នុងឱកាសនេះឯកឧត្តម និងលោកជំទាវបានផ្តល់ជូនគ្រួសារទាំងពីរ នូវស្បៀងអាហារនិងថវិកាមួយចំនួនដើម្បីដោះស្រាយក្នុងជីវភាព។ហើយឯកឧត្តម សន្យាជួយសាង សង់ផ្ទះទំហ៊ំ ៥គុណ៦ជូនគ្រួសារ បងស្រីដែលមានកូន៩នាក់ផងដែរ៕ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner