មន្រ្តីជាន់ខ្ពស់ នាយកដ្ឋានកីឡា នៃក្រសួងអប់រំ អះអាងថា ទិវាកីឡាអាស៊ាន នៅព្រឹកថ្ងៃទី៣ស្អែកនេះ និងមានអ្នកចូលរួមលើសការរំពឹងទុក

មន្រ្តីជាន់ខ្ពស់ នាយកដ្ឋានកីឡា នៃក្រសួងអប់រំ លោក ហ៊ុន សាមុត អះអាងថា ទិវាកីឡាអាស៊ាន នៅព្រឹកថ្ងៃទី៣ស្អែកនេះ និងមានអ្នកចូលរួមលើសការរំពឹងទុក ការលើកឡើងនេះធ្វើ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេស ដើម្បីត្រៀមរៀបចំទិវាកីឡាអស៊ាន ដែលគ្រោង និងដំណើរ នៅថ្ងៃទី៣ ខែសីហា នៅខេត្តពោធិ៍សាតិ ដើម្បីត្រៀមលក្ខណៈធ្វើព្រឹត្តការណ៍ខាងលើនេះ បញ្ចប់ដោយភាពសប្បាយរីករាយ ។
       លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា ទិវាកីឡាអាស៊ានដែលរៀបចំលើទឹកដីខេត្តពោធិ៍សាត់ស្អែកនេះ គឺមានប្រភេទកីឡាចំនួន៣ ដូចជាលំហាត់ប្រាណតាមចង្វាក់ភ្លេង រត់ចម្ងាយបែបកម្សាន្ត និងជិះកង់បែបកម្សាន្ត ។ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះ បញ្ជាក់ទៀតថា ទិវាកីឡាអាស៊ាននេះធ្វើឡើង ក្នុងគោលបំណងធំៗចំនួន៤ គឺ៖ ១- បំផុសឱ្យប្រជាជនអាស៊ានចូលរួមហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ។ ២-នាំសារដល់ប្រជាជាតិអាស៊ានអំពីសារៈប្រយោជន៍ នៃការហាត់ប្រាណ និងការលេងកីឡា ។ ៣-បង្ហាញពិភពលោកឱ្យដឹងថាអាស៊ានគឺសហគមន៍តែមួយ ។ ៤-បង្ហាញឱ្យដឹងថា អាស៊ានធ្វើដំណើររួមគ្នាដើម្បីការអភិវឌ្ឍន៍ ។ លោក ប្រធាននាយកដ្ឋាន រំពឹងថា ទិវាកីឡាអាស៊ានស្អែកនេះ នឹងមានអ្នកចូលរួមច្រើនលើសការរំពឹងទុក ពីមន្រ្តីរដ្ឋបាលខេត្ត មន្ទីរអប់រំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សផងដែរ ។ លោក អះអាងទៀតថា មូលហេតុដែលអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ជ្រើសរើសយកខេត្តពោធិ៍សាត់ បន្ទាប់ពីធានីភ្នំពេញ ព្រោះខេត្តមួយនេះមានវិសាលភាពប្រជាពលរដ្ឋរស់នៅច្រើន ជាឱកាសផ្សាយបំផុសទៅកាន់ប្រជាពលរដ្ឋឲ្យងាកមកលេងកីឡាដើម្បីសុខភាព ។
          គួរបញ្ជាក់ថា ប្រភេទកីឡាទាំង៣ ដែលដំណើរការនៅថ្ងៃស្អែកនេះ លំហាត់ប្រាណតាមចង្វាក់ភ្លេងរៀបចំនៅមុខសាលាខេត្តពោធិ៍សាត់ រត់បែបកម្សាន្តចម្ងាយ៦គីឡូម៉ែត្រ និងកីឡាជិះកង់បែបកម្សាន្តមានរយៈចម្ងាយផ្លូវ ៦.៧គីឡូម៉ែត្រ ចាប់ផ្តើមពីមុខសាលាខេត្ត មកបញ្ចប់នៅមុខសាលាខេត្តដដែល ។     
        សូមបញ្ជាក់ថា ទិវាកីឡាអាស៊ាន គឺបានរៀបចំឡើងដោយប្រទេសអាស៊ានទាំង១១ ក្នុងគោលបំណងបំផុសអោយប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ាន ចេះយកចិត្តទុកដាក់ និងស្រលាញ់សុខភាព ។ សម្រាប់ទិវានេះ កម្ពុជា ធ្លាប់២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៧  នៅរាជធានីភ្នំពេញ និងលើកទី៣ ជ្រើសរើសយក ខេត្តពោធិ៍សាត់ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner