ប្រធានគ.ជ.ប៖ អ្នកសង្កេតការណ៍អន្តរជាតិបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រលើការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការ បោះឆ្នោត (គ.ជ.ប) បានជម្រាបដល់គណៈប្រតិភូ អង្គការសហគមន៍ សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចថាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ២០២៣នេះត្រូវបានអ្នកសង្កេតការណ៍ អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រលើការ បោះ ឆ្នោតនៅកម្ពុជា។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារអំពីការបោះឆ្នោត រវាងឯកឧត្តម ប្រាជ្ញ ចន្ទជាមួយ ឯកឧត្តម រ៉ៃម៊ិនដូ ប៉េរីរ៉ា(Raimundo PEREIRA)ប្រធានគណៈប្រតិភូ អង្គការសហគមន៍សេដ្ឋកិច្ចនៃ រដ្ឋអាហ្វ្រិកខាងលិច នារសៀលថ្ងៃទី២៥ ខែកក្កដា នៅទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតជាតិជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧នៅកម្ពុជាកន្លងទៅនេះគ.ជ.បបានរៀបចំចាត់ចែងទទួលបានជោគជ័យ ប្រកបដោយសេរីត្រឹមត្រូវ និងមានតម្លា ភាព។ការបោះឆ្នោតនេះប្រព្រឹត្តទៅគ្មានការរឹតត្បិត គ្មានការគាបសង្កត់ ហើយបានបើកចំហគ្រប់គណបក្សនយោបាយដោយស្មើភាពគ្នាក្នុងនេះថែមទាំងមានគណបក្សនយោបាយចូលរួមរហូតដល់១៨គណបក្ស។ជាមួយគ្នានេះក៏មានការចូលរួមសង្កេតតាមដានពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ អ្នកសង្កេតការណ៍ជាតិ ក្រុមភាគីពាក់ព័ន្ធដូចជា គណបក្ស នយោបាយ ស្ថានទូត តំណាងបណ្តាប្រទេសប្រចាំ នៅកម្ពុជា និងរួមអ្នកសារព័ត៌មានជាច្រើន។

ឯកឧត្តមប្រធានគ.ជ.បបានថ្លែងថា “ក្រោយការបោះឆ្នោត គណបក្ស ឈរឈ្មោះបោះឆ្នោត និងអង្គការជាតិ អង្គការអ្នកសង្កេតការណ៍ អន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រលើ ការបោះឆ្នោត។ជាងនេះទៅទៀតអង្គការសង្កេតការណ៍លើ ការ បោះឆ្នោតអន្តរជាតិជាច្រើនបានចេញសេចក្តីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំការបោះឆ្នោត ពិសេស បរិយាកាស ល្អប្រសើរ និងដោយបានលើកឡើងជាអាទិ៍ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ ២០២៣នៅកម្ពុជាប្រព្រឹត្តិទៅដោយជោគជ័យ ដោយសិរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព គ្មានអំពើហិង្សា ដោយ អនុលោមតាមស្តង់ដាអន្តរជាតិ និងគោរពបានប្រជាធិបតេយ្យតាមរយៈ ការបោះឆ្នោត។ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២៣នេះ គឺជា សមិទ្ធផល ថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះ ឆ្នោតនៅកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

