ពាក្យប្តឹងសរុប៣៥៖ គ.ជ.ប គ្រោងបើកសវនាការពាក្យប្តឹង ចំនួនប្រាំ នៅថ្ងៃទី ២៧ខែ កក្កដា

ភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្នុងចំណោមពាក្យប្តឹងសរុបចំនួន៣៥ នៅ ថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ គ.ជ.ប នឹងបើកសវនាការដើម្បី សម្រេច ទៅលើពាក្យប្តឹងចំនួន៥ ដែលត្រូវបានប្តឹងមកតាមរយៈគណៈ កម្មការ រៀបចំការបោះឆ្នោតរាជធានី-ខេត្ត មកគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត។

ប្រាប់បណ្តាញសារព័ត៌មាន នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត នៅរសៀលថ្ងៃទី ២៥ ខែ កក្កដា ឯកឧត្តម ហង្ស ពុទ្ធា បាន ឱ្យដឹងថា មាន ពាក្យប្តឹងសរុបចំនួន ៣៥ដែលបានដាក់ មកគណៈ កម្មការ ឃុំសង្កាត់ រៀបចំការបោះឆ្នោត ។ក្នុងចំណោមពាក្យប្តឹងនេះ គណៈ កម្មការ ឃុំ-សង្កាត់មានការអញ្ជើញមកធ្វើការសម្របសម្រួលគ្នា ហើយ ដោយមិនស្រុះស្រួលបានបន្តមកដាក់ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ក្នុងចំណោមពាក្យប្តឹងនេះ គ.ជ.បនឹងធ្វើការ បើក សវនាការចំនួន៥ពាក្យប្តឹងនៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថាសម្រាប់ពាក្យប្តឹងទាំងនេះមានទាក់ទិនទៅនឹងការធ្វើសកម្មភាពផ្ទាល់ដោយបុគ្គលដែលទទួលការញុះញង់ពីក្រុមមួយក្តាប់តូចនៅក្រៅប្រទេស។ពួកគេបានព្យាយាមបំផ្លៃ បំភាន់ខុស ពីការពិតដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើការគូស និងបំផ្លាញសន្លឹកឆ្នោតចោល ខុសពីច្បាប់ដែលចែងឱ្យពលរដ្ឋទៅធ្វើការបោះឆ្នោត ពុំមែនទៅបំផ្លាញ សន្កឹកឆ្នោតនោះទេ។ក្រៅពីនេះព្រះរាជប្រកាសរបស់ព្រះមហាក្សត្រនិងការអំពាវនាវរបស់ព្រះមហាក្សក៏ជាចំណុច ចាប់អារម្មណ៍ដោយសារថា ក្រុមនេះបាន ធ្វើការ ប្រឆាំងជាមួយនឹងព្រះមហាក្សត្រកម្ពុជា”។

ឯកឧត្តមបានលើកឡើងថា គ.ជ.ប ទទួលពាក្យប្តឹង និងធ្វើការពាក់ព័ន្ធ ទៅនឹងពាក្យប្តឹងបោះឆ្នោត ។ចំពោះពាក្យប្តឹងផ្សេងទៀតដែល ច្បាប់ បានចែងថាមិនបានពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌផ្សេងទៀតនោះគឺជាដែនសមត្ថកិច្ចរបស់គណៈអចិន្ត្រៃសន្តិសុខបោះឆ្នោត និងដែន សមត្ថកិច្ច ផ្សេងទៀត ។

គួរបញ្ជាក់ថាមានសមាជិកក្រុមប្រឆាំងចំនួន២១នាក់ ត្រូវបាន មេធាវី គណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ពួកគេត្រូវបានប្តឹងពីញុះញង់ ឱ្យប្រជាពលរដ្ឋគូស បំផ្លាញសន្លឹកឆ្នោត និងធ្វើឱ្យខូចសន្លឹកឆ្នោត៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner