«កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួប អនុស្សាវរីយ៍ការទូត»
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលការ ជួបសម្តែង ការ គួរសម ពីសំណាក់ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា នេះ បានឱ្យ ដឹងថា កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ ប្រយោជន៍ទៅវិញទៅមក រួមមាន ការបោះ ឆ្នោតសកល នៅកម្ពុជា ការ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការ ទូត កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរ វាងគណបក្ស កាន់អំណាច ទាំង ពីរ។
ឯកឧត្តម ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាព ជោគជ័យ នៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មាន សណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធីជាមួយនឹង អត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤ភាគរយ។ឯកឧត្តមបានកោតសរសើរ ចំពោះវឌ្ឍនភាព សេដ្ឋកិច្ចដ៏គួរឱ្យកត់ សម្គាល់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដ៏ល្អប្រសើរ។
ចំណែកឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រ ដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិរួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និង មិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះបានបង្ហាញ ពី សាមគ្គីភាព ជាមួយប្រជាជន និង លទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅ កម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើស លុបនេះបាន គូស បញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញ របស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច។
ស្របពេលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ក្នុងឆ្នាំនេះឯកឧត្តមទាំងពីរបាន សម្តែងការពេញចិត្តចំពោះសកម្មភាពអបអរដ៏សម្បូរបែប។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវការគាំទ្រជានិរន្តរ៍បស់ចិន ចំពោះ អធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា ព្រមទាំងការស្វែង រកមាគ៌ាអភិវឌ្ឍន៍ ស្របនឹងលក្ខខ័ណ្ឌជាតិពិសេសរបស់ ព្រះរាជា ណាចក្រ កម្ពុជា។ ចិននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ ដើម្បីលើក កម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ដ៏ធំធេងរបស់ចិន រួមទាំងការផ្តល់វ៉ាក់ សាំងកូវីដ-១៩ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដែលបានរួមចំណែកដ៏ សំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជា។ តួនាទី ដ៏សំខាន់របស់ចិន ដែលឈានមុខគេក្នុងនាមជាម្ចាស់ជំនួយ ដៃគូពាណិជ្ជកម្ម អ្នកវិនិយោគ និងប្រភពនៃអ្នកទេសចរនៅកម្ពុជា ត្រូវបានទទួលស្គាល់។
លើសពីនេះទៀតឯកឧត្តមប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈទាក់ ទងបរទេសនៃគណៈកម្មាធិការកណ្តាលប្រជាជនកម្ពុជា និងឯកឧត្តម ឈាន ហុងសាន ក៏បានស្វែងរកឱកាសដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិ ការរវាងគណបក្សកាន់អំណាចទាំងពីរ ក្នុងផ្នែកអភិបាលកិច្ច ការអប់រំ ការគាំទ្រសម្រាប់សហគ្រិន និងអ្នកដឹកនាំវ័យក្មេង ក៏ដូចជាការផ្លាស់ ប្ដូរវប្បធម៌។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៊ី ជម្រៅប ន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ ខណៈរួមគ្នាកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកប ដោយកម្រិតខ្ពស់ គុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី៕ដោយ៖សួង ពិសិដ្ឋ



