សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូ ដល់ជនមានពិការភាពមានចំណេះដឹងឱ្យបានចូលបម្រើការងារនៅ តាមស្ថាប័នរដ្ឋ និងឯកជន

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃពុធទី២៦ ខែកក្កដាបានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនិង លោកគ្រូ អ្នកគ្រូ ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និង វិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើង នៅវិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិត អាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែល ត្រូវបាន ទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែល ជាម្តាយទី២ ហើយ ក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែង តែគិតគូដល់កូនៗ ចៅៗ មាន ពិការភាពពីកំណើតឱ្យមានចំណេះដឹង មុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តា ក្រុមហ៊ុន ឯកជន ដែលមិនមានភាព រើសរអើងចំពោះជនពិការ ពីព្រោះថាមនុស្ស យើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាមចំណង់ចំណូល ចិត្តរៀងៗខ្លួន មិនថាជា ជនពិការ ឬមិនពិការឡើយ ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗទាំងអស់រហូតបាន រកនូវ ការងារ ជូនដល់សិស្សគ ថ្លង់ និង ពិការភ្នែកបានធ្វើការនៅតាមបណ្តា ក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយ ជីវភាពប្រចាំថ្ងៃ របស់ ខ្លួន ។ សម្តេចក៏បាន ក្រើនរំលឹកដល់ក្មួយៗ កុមារគ ថ្លង់ និង ពិការភ្នែក ទាំងអស់ ត្រូវត្រង់ត្រាប់ស្តាប់ នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និង ចេះជួយនូវទុក្ខធុរៈមិត្តភក្តិ ចេះស្រឡាញ់សាមគ្គីគ្នាឱ្យបានល្អ នៅក្នុង មជ្ឈមណ្ឌល ព្រមទាំងត្រូវត្រូវ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែល សង្គមស្អប់ខ្ពើម ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ ទាំង អស់កុំបាក់ទឹកចិត្ត និងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹង ប្រែងរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូច មនុស្ស ដែលមានកាយសម្បទានធម្មតាដែរ ។បច្ចុប្បន្នរាជរដ្ឋាភិបាល កម្ពុជា បានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន ។ ជាក់ស្តែង កុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ និងពិការភ្នែកទាំង វិទ្យាល័យទាំងពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និង ក្រុមហ៊ុន ឯកជនបន្តបន្ទាប់ផងដែរ ។

ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភដល់វិទ្យាល័យទាំងពីរ រួមមាន ៖ អង្ករ ៥០០គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៣កេស, និងផ្លែឈើ ៦កេស និងថវិកាមួយចំនួន ៕ ដោយ ៖ថេត វិចិត្រ , ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner