សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន នឹង ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡា ហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន នឹងត្រូវបានតែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ។ នេះបើយោង តាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងនៅតែ បន្តជាអ្នកនយោបាយ ក្នុងនាមជាប្រធានគណបក្ស ប្រជាជន កម្ពុជា ។
សម្ដេចបានបន្ថែមថា សម្ដេច ហេង សំរិន , សម្ដេច ស ខេង, សម្ដេច ទៀ បាញ់ , សម្ដេច ម៉ែន សំអន ក៏នឹងត្រូវ បានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ ។
សម្ដេចបញ្ជាក់ថា បើទោះបីជាអំណាចនយោបាយ ស្ថិត នៅក្នុងដៃរបស់សម្ដេចដដែល តែសម្ដេច នឹងមិនជ្រៀត ជ្រែកទៅលើកិច្ចការរបស់រាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី ថ្មីនោះឡើយ ព្រោះថា កម្មវិធីនយោបាយរបស់ គណបក្ស ប្រជាជនកម្ពុជា បានដាក់ចេញហើយ ហើយរាជរដ្ឋា ភិបាល យកទៅកែច្នៃអនុវត្តតាមការជាក់ស្ដែង ដោយ សម្ដេចបានដឹង ហើយទទួលការរៀបចំជាមួយ អនាគត នាយករដ្ឋមន្ត្រី ទៅកាន់យុទ្ធសាស្ត្រ បញ្ចកោណ ជំនួសឱ្យ យុទ្ធសាស្ត្រចតុកោណ ដោយមានដំណើរការរបស់វា បន្ថែម ៕ ដោយ៖ វណ្ណលុក