សម្តេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយម ចាំបាច់ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នយោបាយជ្រុលនិយម ចាំបាច់ត្រូវតែលុប បំបាត់ឱ្យ អស់ពីកម្ពុជា ។ក្រុមណាក៏ដោយ ដែលភ្ជាប់ខ្លួនជាមួយ ក្រុមជ្រុលនិយម ចាំបាច់ត្រូវកម្ចាត់ចោលមិនឱ្យមាន នៅក្នុងប្រទេសកម្ពុជាទៀតទេ។ នេះបើយោងតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា នយោបាយជ្រុល និយម ចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ក្រុម ណាក៏ដោយ ដែលមានចេតនាភ្ជាប់ខ្លួនជាមួយ ក្រុមជ្រុល និយម គឺមិនគួរត្រូវបានលើកលែងនោះឡើយ។ ច្បាប់នឹង ត្រូវប្រើ ដើម្បីកំចាត់ចោលក្រុមជ្រុលនិយមនេះតែម្ដង។

សម្ដេចបញ្ជាក់ថា នេះមិនមែនព្រមានអស់លោកនោះទេ ប៉ុន្តែសម្ដេចគ្រាន់តែដាស់តឿនអស់លោក ។ ផ្លូវសហការ ផ្លូវស្ថាបនា ជាជាងផ្លូវប្រើហិង្សា។ អស់លោកប្រើហិង្សា ពាក្យសំដី វាជ្រុលហេតុពេកហើយ។អស់លោកល្មម យល់ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្លឹកឆ្នោត ដែលប្រជាជន បានផ្ដល់ឲ្យគណបក្សប្រជាជនកម្ពុជា លើកនេះ គឺជាសន្លឹកឆ្នោតដែលសបញ្ជាក់ថា៖ ទី១-ជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា, ទី២-ជំនឿទុកចិត្តលើ ហ៊ុន សែន និងទី៣-ជំនឿទុកចិត្ត លើអ្នកបន្តវេន គឺ ហ៊ុន ម៉ាណែត ។ នោះគឺជាសារច្បាស់ លាស់ពីសំណាក់ប្រជាជន។ អ្នកត្រូវយល់ឱ្យបាន ច្បាស់អំពីបញ្ហានេះ មិនអាចអ្នកចេះតែបន្តខុស ម្ដង ហើយម្ដងទៀត ។

សម្ដេចបន្តថា សូមអ្នកទាំងអស់គ្នា កុំធ្វើនយោបាយ ពីខាង ក្រៅ ហើយឱ្យអ្នកខាងក្នុងជាប់គុកឱ្យសោះ ហើយអ្នកខាង ក្នុង ក៏ល្មមយល់ដឹងថា ធ្វើតាមអ្នកខាងក្រៅ តែអ្នកខាង ក្នុង ខ្លួនឯង ទៅជាមានទោស។ល្មមគ្រប់គ្រាន់ ដើម្បីឈប់ ហើយ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner