សម្ដេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្រ្តីដែល មិនបាន ទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មី មេត្តាយោគយល់ និងត្រូវហ៊ានលះបង់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្រ្តី ដែលមិនបានទទួលតំណែងក្នុងរាជរដ្ឋាភិបាល ថ្មី មេត្តា យោគយល់ និងត្រូវតែមានការលះបង់ ហើយដែលអ្នក ដែលលះបង់ធំជាងគេ គឺសម្តេចផ្ទាល់។ នេះបើយោងតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។

សម្តេចតេជោ មានប្រសាសន៍ថា សូមស្នើដល់បងប្អូន រដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុង រដ្ឋមន្ត្រី បន្តទៅទៀត សូមមេត្តាយោគយល់ យើងត្រូវតែមានការ លះបង់ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ។ បើទោះ បីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ប៉ុន្តែអ្នកដែល ធ្លាប់មានអំណាចបញ្ជា ពេលអត់មានអំណាចបញ្ជានោះ គឺជាការលះបង់ហើយ។

សម្ដេចបន្តថា ដូច្នេះសូមរដ្ឋមន្រ្តីនានា ដែលមិនទទួល តំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភា ជា តំណាងរាស្រ្ត ព្រោះពួកយើងចាស់ៗណាស់ហើយ។ មួយចំនួនទៀត ក៏អាចទៅជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀត ក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ។ យើងនឹងពិនិត្យមើល នៅពេល ក្រោយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា រដ្ឋមន្រ្តីមួយចំនួន មិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ យើងអាចឈរ ឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភា យើងមួយចំនួន មានអាយុ ៨០ឆ្នាំ ឬកៀកនឹង ៨០ឆ្នាំ ដែលជាការល្មមនឹងចាកចេញ។ បើទោះបីព្រឹទ្ធសភា ត្រូវមានអាយុច្រើន ក៏ប៉ុន្តែអាយុច្រើនហួស ក៏មិនអាច ធ្វើការ កើតដែរ យើងត្រូវគិតអំពីសុខភាព និងអ្នកបន្តវេន ជំនាន់ក្រោយ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner