វេទិកាសន្តិភាពកម្ពុជា គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងចូលរួមអបអរសាទរនូវជ័យជំនះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
ជ័យជំនះនេះ បានបង្ហាញថា ប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាព
រីឯដំណើរការនៃការបោះឆ្នោតក៏បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពិសេសស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
